Sinn Sisamouth – Najpopularniejsze utwory
Kredyty
PERFORMING ARTISTS
Sinn Sisamouth
Performer
COMPOSITION & LYRICS
ពៅ សុីផូ
Songwriter
Tekst Utworu
គង់មានថ្ងៃ ស្រីដឹងខ្លួនមិនខាន
ពេលដែលបាន ជួបនឹងវិបត្តិព្រោះស្នេហ៍
ពេលអូនអណ្តែត
ខ្ពស់ដូចដួងខែ
នឹកថាក្តីស្នេហ៍ អូនបានសុខសាន្ត
គង់មានថ្ងៃ ស្រីនឹកស្តាយកេរ្តិឈ្មោះ
អស់ពិរោះ អស់មាន អ្នកផងរាប់អាន
រស់ក្នុងភពស្នេហ៍
ដែលគ្មានទីឋាន
រាល់ថ្ងៃរំខាន ដោយសារទឹកភ្នែក
រៀមអង្វរស្រី សូមក្តីមេត្តា
វាសនារៀមដូច ស្លឹកឈើចាកមែក
រៀមលង់ក្តីស្នេហ៍
ស្រីលង់ទឹកភ្នែក
តើខំយំស្រែក ស្រែករកអ្នកណា
ទោះសូរិយា រះបំភ្លឺភពថ្មី
ក៏ចិត្តស្រី នៅមិនអស់ក្តីប្រាថ្នា
ព្រោះចិត្តវង្វេង
ដោយកាមតណ្ហា
គ្មានគ្រូពេទ្យណា អាចព្យាបាលបាន
រៀមអង្វរស្រី សូមក្តីមេត្តា
វាសនារៀមដូច ស្លឹកឈើចាកមែក
រៀមលង់ក្តីស្នេហ៍
ស្រីលង់ទឹកភ្នែក
តើខំយំស្រែក ស្រែករកអ្នកណា
ទោះសូរិយា រះបំភ្លឺភពថ្មី
ក៏ចិត្តស្រី នៅមិនអស់ក្តីប្រាថ្នា
ព្រោះចិត្តវង្វេង
ដោយកាមតណ្ហា
គ្មានគ្រូពេទ្យណា អាចព្យាបាលបាន
Written by: ពៅ សុីផូ