Teledysk
Teledysk
Kredyty
PERFORMING ARTISTS
VIKIT
Performer
COMPOSITION & LYRICS
Sim Chandara
Composer
វន្ថា វ៉ាធីត
Songwriter
ញ៉ែម ភារិន
Songwriter
Tekst Utworu
សម្លឹងនេត្រាទាក់ឱរាបងម៉្លេះទេ មុខមានមន្តស្នេហ៍មិនបាច់កែកុនត្រង់ណា អ៊ូ…ដូចទេពអប្សរដូចបវរពីសួគ៌ា ចង់បានជាគ្នាបាត់រងាបាត់ឯកា អ៊ូ…babe ohh…
ពេលបានសម្លឹងមើលភក្រ្តអូនចំ ដូចត្រូវថ្នាំសណ្តំសណ្ដោងយកអារម្មណ៍ដកវិញ្ញាណពីខ្លួនប្រាណ បេះដូងលោតញាប់បញ្ឈប់មិនបាន ព្រោះសម្រស់កល្យាណរញ្ជួយអស់គ្រប់ឋាន ទប់មិនបានពេលជួបស្រី
អូនជាកំណប់នារីកម្រលើលោកា ជាទេពធីតាគ្មានអ្នកណាប្រៀបលើលោកី សម្រស់អូនស្អាតចរិតមាយាទល្អលើសស្រីដទៃ តើបងមាននិស្ស័យអាចរួមផ្លូវកាន់ដៃកំដរអូនគ្រប់ទីឋាន…អ៊ូអ៊ូ….Baby ណាណា……
YSP Verse
Babe because You are the one
បងមិនដែលបានជួបមនុស្សស្រីដូចអូនទេ
សម្លឹងកែវភ្នែកមិនទាន់ អូនធ្វើឱ្យបងលង់ស្នេហ៍អូនហើយដឹងទេ វង់ភ័ក្រ្តអូនដក់ជាប់បេះដូងដក់ជាប់ក្នុងកែវភ្នែក ក្លិនខ្លួនអូនរាងកាយស្ងួនឱ្យបងនេះវង្វេង ស្នេហ៍នេះអូនឱ្យបងឌូកដាក់ ឌូកដាក់ ខុសចង្វាក់បេះដូងកំព្រារងាឯកាឥឡូវមកកន្ត្រាក់ឬមួយពួកយើងស៊ីចង្វាក់គ្នា
Babe you are the one
ឱ្យបងបាក់ស្រឹបៗមិនអាចគេចចេញពីអូន
ចង់នាំអូនទៅដើរលេង ក្រោកពីគេងមកឮសំឡេងស្នេហ៍ដឹកដៃអូនដើរតាមឆ្នេរ ហើយបងនេះច្រៀងបំពេរអូនគិតយ៉ាងម៉េច អូនគិតយ៉ាងម៉េច Or
បងមិនពឹងវោហារប៉ុន្តែជីវាអូនជឿទៅចុះ
បងនេះពិតមិនភូតមិនភរហើយនិយាយកុហក
អូនស្អាតដូចគំនូរដែលបងគូរយ៉ាងល្អឥតខ្ចោះ
Babe girl you the moon
គឺគ្មានអ្នកណាដែលស្អាតដូចអូនទេ
អូនស្អាតជាងគេ my babe អូនស្រស់លេីគេ my babe លេីលោកនេះគ្មានអ្នកប្រៀបនឹងអូន អូនប្រៀបជាផ្កាក្លិនដូចផ្កាលីលី
បេីសិនមាសមេបេីកបេះដូងឱ្យបងជ្រក មេីលថែស្នេហ៍ៗលាស់ចេញពន្លក ធានាស្រឡាញ់ៗជាងគេនៅលេីលោក ជឿបងស្មោះត្រង់ៗស្តូក
Wanna make love I wanna make love លង់ស្នេហ៍ជីវាមិនបាច់អ្នកទាញមិនបាច់អ្នកប្រាប់ Yers ដូចមាននិស្ស័យហើយដឹកដៃទៅរកអូនស្រាប់ yers អារម្មណ៍មួយពាន់ដែលពិបាកនឹងរ៉ាយរ៉ាប់ បងអ្នករ៉ាយរ៉ាប់ អ្នករ៉ាប់រង បងនឹងសំណាង បានអូនជាគូគ្រង ពិភពលោកពណ៌បៃតង នេះគឺជាស្នេហ៍អូនហេីយនឹងបង babe
បងលង់ត្រង់កែវនេត្រាស្រី មុខកូនកាត់ដូចសាសន៍ដទៃ បេះដូងលោតចង់ជ្រុះដល់ដី ជួបអូនអារម្មណ៍ហោះហេីរដូចសំឡី
ក្តីស្រមៃចង់ឃេីញយេីងរៀបការ មានបងប្អូនចូលរួមបាចផ្កាស្លា ក្បែររូបពៅរហូតទៅ រាប់រយឆ្នាំទាល់តែយើងចាស់សក់ស្កូវ
សម្លឹងនេត្រា ទាក់ឱរាបងម៉្លេះទេ មុខមានមន្តស្នេហ៍មិនបាច់កែកុនត្រង់ណា អ៊ូ…ដូចទេពអប្សរដូចបវរពីសួគ៌ា ចង់បានជាគ្នាបាត់រងាបាត់ឯកាអ៊ូ baby ohh…
Written by: Sim Chandara, ញ៉ែម ភារិន, វន្ថា វ៉ាធីត


