Kredyty
PERFORMING ARTISTS
Ma Chanpanha
Performer
COMPOSITION & LYRICS
Ma Chanpanha
Songwriter
Sa Korn
Arranger
Tekst Utworu
មិនថាអ្នកណា មកពីណា
ឬមានភាសា បែបយ៉ាងណា
យើងមានទឹកចិត្ត មានការគិត
ច្នៃប្រឌិត ជាយ៉ាងណា
តែយើងចាប់ផ្ដើមពីម្នាក់
ពេញចិត្តជឿជាក់ សម្រេចកិច្ចការគោលដៅរួម
តភ្ជាប់សុបិន ក្ដីសង្ឃឹម
អនាគតមួយរួមគ្នា យើងប្រើទឹកចិត្ត
ឆន្ទៈពិតនិងញើសឈាមពេលវេលា
ធ្វើការដោយមិនរុញរា ពួតដៃរួមគ្នា
បំពេញទឹកចិត្តជនជាតិយើង
បង្ហាញទឹកចិត្ត បេះដូង មកដាក់នៅទីនេះ
ប្រើភាពក្លាហានប៉ុន្មាន មកដាក់នៅទីនេះ
យកគោលដៅសាមគ្គី សំអិតសំអាង
កសាងជំនាងជំនាន់ដ៏អស្ចារ្យ
A million dream we gonna make the world as one
ចាប់ផ្ដើមពីមួយបន្តទៅរាប់លាននាក់ As one
ធ្វើឡើងម្ដងមួយជំហាន គ្រប់យ៉ាងអាចអាចធ្វើទៅបាន
Together As one។
Wo oh wo ho
It's time to prove
Time to move
Time to do together
រាល់ការខំប្រឹង ទាំងកម្លាំង និងទឹកចិត្តហើយទង្វើ
អ្វីៗដែលម្នាក់ៗធ្វើ គឺសុទ្ធតែឈរ លើការសាមគ្គីភាពគ្នា។
បង្ហាញទឹកចិត្ត បេះដូង មកដាក់នៅទីនេះ
ប្រើភាពក្លាហានប៉ុន្មាន មកដាក់នៅទីនេះ
យកគោលដៅសាមគ្គី សំអិតសំអាង
កសាងជំនាងជំនាន់ដ៏អស្ចារ្យ
A million dream we gonna make the world as one
ចាប់ផ្ដើមពីមួយបន្តទៅរាប់លាននាក់ As one
ធ្វើឡើងម្ដងមួយជំហាន គ្រប់យ៉ាងអាចអាចធ្វើទៅបាន
Together As one។
Written by: Ma Chanpanha

