Vídeo da música
Vídeo da música
Créditos
INTERPRETAÇÃO
Pen Ran
Interpretação
COMPOSIÇÃO E LETRA
អ៊ុយ ហ៊ែល
Composição
Letra
ខ្យល់រំភើយ
ស្នេហ៍ខ្ញុំអឺយ អ្នកនៅទីណា?
ឱ! ទេសភាព
គាប់ចិន្ដា បុប្ផារីករាយ!
ស្ដាប់ទឹកហូរ
បរតាំងស៊ូ ជាប់ចិត្តអាល័យ
នឹកស្រណោះ
ប្រុសពីសី ធ្លាប់ស្នេហា
អូននឹកស្ដាយ
ស្ដាយស្នេហ៍ ឃ្លាតទៅ
ទុកសល់នៅ តែរឿង ខ្លោចផ្សា
បានត្បូងហើយ តែបាត់ជីវ៉ា
មិនដឹងទៅណា
ប្រុសស្នេហា ព្រាត់ពីដៃ
ស្រណោះភ្នំខៀវ
ពេលមាន់រងា ធ្លាប់រាវរកថ្លៃ
ស្រមៃតែបង
ខ្យល់រំភើយ
ស្នេហ៍ខ្ញុំអឺយ អ្នកនៅទីណា?
ឱ! ទេសភាព
គាប់ចិន្ដា បុប្ផារីករាយ!
ស្ដាប់ទឹកហូរ
បរតាំងស៊ូ ជាប់ចិត្តអាល័យ
នឹកស្រណោះ
ប្រុសពីសី ធ្លាប់ស្នេហា
អូននឹកស្ដាយ
ស្ដាយស្នេហ៍ ឃ្លាតទៅ
ទុកសល់នៅ តែរឿង ខ្លោចផ្សា
បានត្បូងហើយ តែបាត់ជីវ៉ា
មិនដឹងទៅណា
ប្រុសស្នេហា ព្រាត់ពីដៃ
ស្រណោះភ្នំខៀវ
ពេលមាន់រងាវ
ធ្លាប់រាវរកថ្លៃ
ស្រមៃតែបង
អូនស៊ូទ្រាំចាំ
រាប់រយខែឆ្នាំ
មិនឱ្យមានហ្មង
សូមបងវិលវិញ
Written by: អ៊ុយ ហ៊ែល


