Créditos
INTERPRETAÇÃO
Keo Setha
Interpretação
COMPOSIÇÃO E LETRA
Svay Sam Eua
Letra
Voy Ho
Letra
PRODUÇÃO E ENGENHARIA
CVMA
Produção
The CVMA Inc
Produção
Letra
ហុឺ!... ហុឺ!... ហុឺ!
ហុឺ!... ហុឺ!... ហុឺ!
ហុឺ!... ហុឺ!... ហុឺ!
ហុឺ!... ហុឺ!... ហុឺ!
សាយ័ណ្ណយំយាម ស្ងប់ស្ងៀមស្ងាត់ឈឹង
គេងទៅណាព្រលឹង ម្តាយនឹងច្រៀងថ្នមបំពេរ
ហុឺ!... កុំយំណាមុំមាសមេ
ដ្បិតសូរិយាកាន់តែទន់ទេរ ជ្រេទៅហើយ
លលកសោយសោក បង់បោកទៅឆ្ងាយ
ប្រៀបបាននឹងខ្លួនម្តាយ ខ្វល់ខ្វាយពុំមានពេលស្បើយ
ផ្ងើបណ្តាំ ផ្តែផ្តាំតាមខ្យល់រំភើយ
ផ្គរដំណឹងសូន្យឈឹងគ្មានឆ្លើយ
ទ្រូងអើយទ្រូងអានាថា
គេងទៅណាស្ងួន ស្ងួនមាសព្រលឹង
គេងរំពឹង ភ័ព្វព្រេងវាសនា
ក្រែងចិត្តគេមេត្តា វិលមកថ្នមរក្សា
ស្ងួនចិន្តានិងម្តាយ
សាយ័ណ្ណវិយោគ ឃ្លាតលោកនេះទៅ
ទុករូបយើងឱ្យនៅ ហ្មងសៅពុំមានរសាយ
វេរាអ្វី កម្មអ្វី បុត្រីមាសម្តាយ
កើតមកហើយម្តេចឡើយប្រែក្លាយ
ព្រាត់ឆ្ងាយ ឆ្ងាយឆ្ងាយសុនសាន
ហុឺ!... ហុឺ!... ហុឺ!
ហុឺ!... ហុឺ!... ហុឺ!
ហុឺ!... ហុឺ!... ហុឺ!
ហុឺ!... ហុឺ!... ហុឺ!
Written by: Svay Sam Eua, Voy Ho