Vídeo da música

ផ្ការីកលើមេឃ - រស់ សេរីសុទ្ធា | Ros Sereysothea
Assista a ផ្ការីកលើមេឃ - រស់ សេរីសុទ្ធា | Ros Sereysothea no YouTube

Apresentado no

Créditos

INTERPRETAÇÃO
Ros Serey Sothea
Ros Serey Sothea
Interpretação
COMPOSIÇÃO E LETRA
Oum Dara
Oum Dara
Composição

Letra

ឈប់ស្រឡាញ់អូនទៅ!
បើពេលឥឡូវ ពិបាករស់នៅ ជាមួយគ្នាផង
ឈប់ស្រឡាញ់គ្នា គឺអស់កម្មពៀរ ព្រោះអស់ចំណង
ពាក្យពេចន៍អូនបង គួរឈប់សាសង ហើយផ្តាច់និស្ស័យ
ឈប់ស្រឡាញ់អូនទៅ!
ឈប់ពេលឥឡូវ ហ្នឹងទើបអូននៅ ស្រឡាញ់ប្រុសថ្លៃ
ព្រោះក្ដីស្នេហា ខ្វះការស្មោះត្រង់ ក៏អស់តម្លៃ
នៅស្នេហ៍ធ្វើអី បើរឿងអប្រីយ៍ កើតពីស្នេហា
ពិភពលោកីយ៍ ចែងចាំងរស្មី អផ្សុកអំពល់
យល់តែកង្វល់ ច្របូកច្របល់ ច្រណែនឬស្យា
រឿងរ៉ាវពាក្យពិត មិនដែលចូលចិត្ត សាសងវាចា
ឯរឿងស្នេហា ដិតដល់ពេលណា អ័ព្ទអស់សេរី
ឈប់ស្រឡាញ់អូនចុះ!
ទុកឱ្យអូនរស់ ក្នុងនាមមានឈ្មោះ ថាមានសេរី
មានសេរីភាព រៀបថ្លាគំនិត ជីវិតទាសី
អូនមានរស្មី លុះណាប្រុសថ្លៃ ឈប់ស្រឡាញ់អូន
ពិភពលោកីយ៍ ចែងចាំងរស្មី អផ្សុកអំពល់
យល់តែកង្វល់ ច្របូកច្របល់ ច្រណែនឬស្យា
រឿងរ៉ាវពាក្យពិត មិនដែលចូលចិត្ត សាសងវាចា
ឯរឿងស្នេហា ដិតដល់ពេលណា អ័ព្ទអស់សេរី
ឈប់ស្រឡាញ់អូនចុះ!
ទុកឱ្យអូនរស់ ក្នុងនាមមានឈ្មោះ ថាមានសេរី
មានសេរីភាព រៀបថ្លាគំនិត ជីវិតទាសី
អូនមានរស្មី លុះណាប្រុសថ្លៃ ឈប់ស្រឡាញ់អូន
ឈប់ស្រលាញ់អូន
ឈប់ស្រលាញ់អូន
ឈប់ស្រលាញ់... អូន... ទៅ!
Written by: Oum Dara
instagramSharePathic_arrow_out