Apresentado no

Créditos

INTERPRETAÇÃO
Sinn Sisamouth
Sinn Sisamouth
Interpretação
COMPOSIÇÃO E LETRA
OUK SINARETH
OUK SINARETH
Composição
PRODUÇÃO E ENGENHARIA
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
Produção

Letra

យើងនៅជិតគ្នារាល់ថ្ងៃទេអូន
បងលួចមើលស្ងួន ទាំងយប់ទាំងថ្ងៃ
បងព្រួយ ព្រួយណាស់ណាស្រស់ចរណៃ
សូម្បីមួយម៉ាត់ មិនឆ្លើយប្រាប់បង
ព្រោះតែស្រឡាញ់ខ្លាំង ពេកទៅណាស្ងួន
មួយថ្ងៃមិនបានជួបភ័ត្រាអូនម្តង
គេងរសាប់រសល់នឹកអូនកន្លង
បើបានជួបតែម្តង រីករាយចិន្តា
យល់ដល់ បេះដូងរៀមរ៉ាហើយពៅ
កុំនៅរេរា សូមចេញវាចា
ចាំយូរថ្ងៃក្រោយ ក្រែងអូនរៀបការ
ឱ្យខកចិន្តា ដែលខំរង់ចាំ
ក្នុងលោកនេះប្រហែលមានតែបងទេ
ដែលងប់នឹងមាសមេ ស៊ូទ្រាំរាប់ឆ្នាំ
គ្មានប្រុសណា ដែលសុខចិត្តនៅរង់ចាំ
ខកចិត្តរាប់ខែឆ្នាំ ទ្រាំចាំរូបស្រី
យើងនៅជិតគ្នារាល់ថ្ងៃទេអូន
បងលួចមើលស្ងួន ទាំងយប់ទាំងថ្ងៃ
បងព្រួយ ព្រួយណាស់ណាស្រស់ចរណៃ
សូម្បីមួយម៉ាត់ មិនឆ្លើយប្រាប់បង
ព្រោះតែស្រឡាញ់ខ្លាំង ពេកទៅណាស្ងួន
មួយថ្ងៃមិនបានជួបភ័ត្រាអូនម្តង
គេងរសាប់រសល់អូនកន្លង
បើបានជួបតែម្តង រីករាយចិន្តា
យល់ដល់ បេះដូងរៀមរ៉ាហើយពៅ
កុំនៅរេរា សូមចេញវាចា
ចាំយូរថ្ងៃក្រោយ ក្រែងអូនរៀបការ
ឱ្យខកចិន្តា ដែលខំរង់ចាំ
ក្នុងលោកនេះប្រហែលមានតែបងទេ
ដែលងប់នឹងមាសមេ ស៊ូទ្រាំរាប់ឆ្នាំ
គ្មានប្រុសណា ដែលសុខចិត្តនៅរង់ចាំ
ខកចិត្តរាប់ខែឆ្នាំ ទ្រាំចាំរូបស្រី
Written by: OUK SINARETH
instagramSharePathic_arrow_out