Créditos

INTERPRETAÇÃO
ពុធ មិថុនា
Interpretação
COMPOSIÇÃO E LETRA
ពុធ មិថុនា
Composição

Letra

I’m feeling hurt ពេលខំរំលឹកពីរឿងស្នេហា
ប្រៀបដូចត្រូវច្រវាក់រុំព័ទ្ធគំនិតពេញខួរក្បាល
ដោះលែងខ្លួនឯងចេញពីកន្លែងដែលគ្មានបានការ
មិនអាចបញ្ចប់ជីវិតជាមួយនិងមនុស្សសាវា
មិនចង់ឈឺចាប់ទៀតទេ
រឿងកន្លងដែលហួសហើយ ទ្រាំនៅបន្តមិនបានឡើយ
ចុងក្រោយ អូ! Baby បណ្តោយអូនឲ្យទៅគេធ្វើបាបទៅចុះ
ហួសចិត្តលែងហ៊ានប្រាប់ ព្រោះសម្តីខ្ញុំក៏គេឈប់ស្តាប់
ចង់បកស្រាយក៏គ្មានពេល បោះខ្ញុំចោលហើយយកគេ
ពេលនេះអ្នកយំព្រោះគេគឺស័ក្តិសមហើយ
របួស ធ្លាក់ចូលជ្រោះ ប្រឹងសង្គ្រោះក៏គ្មានន័យ
ក្តីស្នេហ៍ ប្រែជាស្អប់ ត្រូវជីកកប់លុបក្នុងដី
I’m feeling hurt ពេលខំរំលឹកពីរឿងស្នេហា
ប្រៀបដូចត្រូវច្រវាក់រុំព័ទ្ធគំនិតពេញខួរក្បាល
ដោះលែងខ្លួនឯងចេញពីកន្លែងដែលគ្មានបានការ
មិនអាចបញ្ចប់ជីវិតជាមួយនិងមនុស្សសាវា
រត់ចេញពីស្នេហ៍ក្បត់ មិនចង់ហត់តទៅមុខទៀតឡើយ
ពាក្យកុហកនៅជុំវិញខ្លួន បិទបាំងភ្នែកខ្ញុំជិតហើយ
មើលលែងឃើញពិភពលោក ផ្ទាំងខ្មៅហ៊ុំព័ទ្ធពេញកាយ
ហ៊ូ... I’m sorry គ្មានលើកទីពីរស្តាប់ពាក្យបកស្រាយ
ដាច់ចិត្តទៅហើយកុំចង់បកក្រោយ ដំបៅចាស់មិនទាន់ជាសះស្បើយ
ដល់ពេលដែលខ្ញុំត្រូវខ្វល់ខ្វាយ ព្យាបាលរបួសខ្លួនឯងទាំងចិត្តទាំងកាយ
I’m feeling hurt ពេលខំរំលឹកពីរឿងស្នេហា
ប្រៀបដូចត្រូវច្រវាក់រុំព័ទ្ធគំនិតពេញខួរក្បាល
ដោះលែងខ្លួនឯងចេញពីកន្លែងដែលគ្មានបានការ
មិនអាចបញ្ចប់ជីវិតជាមួយនិងមនុស្សសាវា
I’m feeling hurt ពេលខំរំលឹកពីរឿងស្នេហា
ប្រៀបដូចត្រូវច្រវាក់រុំព័ទ្ធគំនិតពេញខួរក្បាល
ដោះលែងខ្លួនឯងចេញពីកន្លែងដែលគ្មានបានការ
មិនអាចបញ្ចប់ជីវិតជាមួយនិងមនុស្សសាវា
Written by: ពុធ មិថុនា
instagramSharePathic_arrow_out

Loading...