album cover
ស្រងែប្រែរូប
8
Pop
ស្រងែប្រែរូប foi lançado em 15 de agosto de 2024 por Galaxy Navatra como parte do álbum ស្រងែប្រែរូប - Single
album cover
Data de lançamento15 de agosto de 2024
SeloGalaxy Navatra
Melodicidade
Acusticidade
Valence
Dançabilidade
Energia
BPM63

Créditos

INTERPRETAÇÃO
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
Interpretação
COMPOSIÇÃO E LETRA
យួន សោភ័ណ្ឌ
Composição
បូរ ប៊ុនរដ្ឋ
Composição

Letra

I.សូរផ្គរគ្រហឹម រលឹមស្រក់ស្រោចវាលស្រែ ក្អុកក្អាត់ស្រែកយំអែៗ ត្អូញត្អែរក្បែរមាត់ត្រពាំង ទឹកឡើងពេកពន់ ជន់ហូរដាច់ដីទាំងផ្ទាំង រលកបោកមកគ្រាំងៗ ដាច់ទាំងផ្កាដុះក្នុងស្រែ
II.ទឹកហូររហាមខ្យងក្តាមលូនអូសស្នូក ក្រាញ់ក្រុសកញ្ចុះកញ្ជ្រោក ឡើងគោកចោលបឹងផ្លាស់ប្រែ វស្សារដូវស្រូវលិចលង់គ្មានអ្នកថែ ម្ចាស់ឯងលែងនឹកនាស្រែ មានអ្នកថ្មីញ៉ែឱបថើបត្រកង
R.ស្រងែប្រែរូប យោលយោកបក់បោកតាមខ្យល់រដូវ ភ្លេចស្រែភ្លេចស្រូវ ភ្លេចភ្លៅធ្លាប់កើយសាសង ទោរទន់តាមតែ ទឹកប្រាក់គេដាក់ក្នុងថ្នង ស្រងែមាសបង បោះទងតោងគេចោលស្រែ
III.កង្កែបហ៊ីងយំរងំលាន់ឮអឺងកង ប្រឹងស្រែកហួចហៅអន្ទង ឱ្យនួនល្អងនឹកស្នាមស្នេហ៍ សំឡេងខ្យងក្តាម ផ្តាំតាមផ្គរចុងខែ បើចិត្តគេផិតប្រួលប្រែ សូមស្រងែវិលរកស្រែវិញ
Written by: បូរ ប៊ុនរដ្ឋ, យួន សោភ័ណ្ឌ
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...