Créditos
INTERPRETAÇÃO
រាជ ប្រាថ្នា
Vocais
COMPOSIÇÃO E LETRA
SAK THEARITH
Composição
ង៉ូវ សូរិន
Composição
PRODUÇÃO E ENGENHARIA
ដា ភ្លេង
Engenharia (gravação)
Letra
ឱ! ចិត្តមិត្តដេត តិរច្ឆានម្លេះណ៎ ទោះខំអង្វរ ក៏មិនលេីកលែង ទុក្ខប្អូនប៉ុនភ្នំ យំសោកសង្រេង ធ្វេីឫកខែងរ៉ែង មិនខ្វល់អ្នកណា។
បេីសិនរឿងនេះ ធ្លាក់លេីខ្លួនឯង ទេីបយល់ចំបែង ធំធេងខ្លោចផ្សា ប្រពន្ធសរសៃខ្ចី កូនក្ស័យសង្ខារ គ្មានសិទ្ធិតវ៉ា បាននៅមេីលថែ។
ឲ្យបងសូមចូលរួម រំលែកទុក្ខផង ទុក្ខធ្ងន់កន្លង គ្មានអ្វីប្រៀបទេ តែបងសុំចិត្ត ប្អូនកុំប្រាប់គេ បងសោកស្ដាយទ្វេ ប្អូនអេីយ! ករុណា។
ចិត្តប្អូនសែនល្អ បវរគ្មានពីរ យល់ក្នុងរឿងនេះ ថាគ្មានចេតនា គាត់អត់ងងុយ មួយយប់ពេញណា ទេីបបានហេតុការណ៍ កេីតអកុសល។
[Repeated/ច្រៀងសារឡេីងវិញ]
ឲ្យបងសូមចូលរួម រំលែកទុក្ខផង ទុក្ខធ្ងន់កន្លង គ្មានអ្វីប្រៀបទេ តែបងសុំចិត្ត ប្អូនកុំប្រាប់គេ បងសោកស្ដាយទ្វេ ប្អូនអេីយ! ករុណា។
ចិត្តប្អូនសែនល្អ បវរគ្មានពីរ យល់ក្នុងរឿងនេះ ថាគ្មានចេតនា គាត់អត់ងងុយ មួយយប់ពេញណា ទេីបបានហេតុការណ៍ កេីតអកុសល។
Written by: SAK THEARITH, ង៉ូវ សូរិន

