Letra
អម្រែកផ្លូវចិត្ត ធ្ងន់ឥតគណនា បងស៊ូពុះពារ ឆ្លងគ្រប់បញ្ហា ដេីមទុនជីវិត ប្ដូរយកសុខា ជូនជាតិខេមរា បានសុខសិរី
បងសែនល្អពិត ចិត្តស្មោះមិនរា ដៃម្ខាងភរិយា ម្ខាងជាតិទឹកដី បងត្រូវរែកពុន ធ្ងន់ហួសនិស្ស័យ អូនអាណិតក្រៃ ឱ! ប្ដីសម្លាញ់
ពេលអូនត្រូវឈឺធ្ងន់ អូនឈឺធ្ងន់ បងថែប្រពន្ធ ទាំងយប់ថ្ងៃ ថ្នមដូចមនុស្សចាស់ ពេលអូនសរសៃខ្ចី ថ្នាំខ្មែរប្រុសថ្លៃ ផ្គត់ផ្គង់ឲ្យអូនអេីយ!
ជីវិតអូនបង ឆ្លងក្បូនបញ្ហា តាំងពីរៀបការ ទុក្ខតាមជាប់ខ្លួន ឱ! សែនកម្សត់ មិនផុតដល់កូន ទុក្ខអេីយផ្ទួនៗ កូនសូន្យសង្ខារ
[Repeated/ច្រៀងសារឡេីងវិញ]
ពេលអូនត្រូវឈឺធ្ងន់ អូនឈឺធ្ងន់ បងថែប្រពន្ធ ទាំងយប់ថ្ងៃ ថ្នមដូចមនុស្សចាស់ ពេលអូនសរសៃខ្ចី ថ្នាំខ្មែរប្រុសថ្លៃ ផ្គត់ផ្គង់ឲ្យអូនអេីយ!
ជីវិតអូនបង ឆ្លងក្បូនបញ្ហា តាំងពីរៀបការ ទុក្ខតាមជាប់ខ្លួន ឱ! សែនកម្សត់ មិនផុតដល់កូន ទុក្ខអេីយផ្ទួនៗ កូនសូន្យសង្ខារ
Written by: ង៉ូវ សូរិន, ដា ភ្លេង, ហុឹម សុភា