Apresentado no

Letra

I-អូនដេីរកាត់ព្រៃអេីយ ឱ!លោកប្ដីអេីយ
រាត្រីជ្រងំ​(២ដង) ល្ហិតល្ហៃឱ!ណាល្ហិតល្ហៃទុក្ខធំ​អេីយ​ ឱ!លោកប្ដីអេីយ​ យំមេីលមុខកូន(២ដង)។
II-អូននឹកប្ដីខ្លាំងណាស់​អេីយ ឱ!លោកប្ដីអេីយ​ ឱ!ម្ចាស់ជីវិតអូន(២ដង)​ ខ្ទេច​ខ្ទាំឱ!ណាគ្រាំគ្រាស្ទេីរសូន្យអេីយ! ឱ!លោកប្ដីអេីយ​ ផ្សងព្រេងវេទនា​(២ដង)។
III-ពីរនាក់ម្ដាយកូនថ្លៃ​អេីយ​ កូនមាសម្ដាយអេីយ ដេកក្នុងព្រៃកំព្រា(២ដង) អាណិតឱ!ណាកូនប្រុសស្ងួនភ្ងា​ ឱ!ណាកូនអេីយ វេទនារងទុក្ខ(២ដង)។
IV-ពីភូមិសំរោង​អេីយ ឱ!ណាលោកអេីយ​ ឆ្លងច្រេីនឃុំស្រុក​(២ដង​)​ស្លេកស្លាំងឱ! ណាស្លេកស្លាំងទឹកមុខ​អេីយ ឱ!ណាលោកអេីយ​ ខ្លួនសរសៃរខ្ចី(២ដង)​ ។
V-សុំផ្ទះអ្នកស្រុក​អេីយ ឱ!ណាលោកអេីយ​ ឈប់ស្នាក់អាស្រ័យ(២ដង)​ បឹងព្រួលឱ!ណាបឹងព្រួលទឹកដីអេីយ​ ឱ!លោកប្ដីអេីយ​ ប្ដីធ្លាប់រស់នៅ(២ដង)។
VI-កូនណែតប្រុសថ្លៃអេីយ កូនមាសម្ដាយអេីយ​ គ្មានអ្វីបំបៅ(២ដង)ម្ដាយបបរឱ!ណាពោតឲ្យកូនបៅ ឱ!ណាកូនអេីយ រស់ចាំផ្លូវពុក(២ដង) ។
VII-ម្ដាយធម៌បងយំអេីយ ឱ!លោកប្ដីអេីយ ខ្ញុំប្រាប់បងស្លាប់(២ដង)ក្នុងចិត្តឱ!ណា​ អូនសែនឈឺចាប់​អេីយ ឱ!លោកប្ដីអេីយ ដូចប្រមាថបងអេីយ(២ដង)។
VIII-ឱ!បឹងក្រចាប់​អេីយ​ ឱ!ណាលោកអេីយ​ ស្ដាប់ពាក្យសៅហ្មង(២ដង)អាធ្រាត្រ​ អូនដេីរកាត់ព្រៃភ្នំផងអេីយ ឱ!ណាលោកអេីយ​ ឆ្លងគ្រោះឆ្លងភ័យ(២ដង)។
instagramSharePathic_arrow_out