Vídeo de música

Créditos

COMPOSITION & LYRICS
VannDa Mann
VannDa Mann
Songwriter

Letra

ឈប់គិតថាខ្លួនក្រត្រូវរកលុយធ្វើសេដ្ឋី ជូតញើសដើរទៅមុខមុននឹងងាប់ទៅជាដី លុយមានតែមួយក្ដាប់កុំទាន់អាលចិញ្ចឹមស្រី អោយតែក្រគេមើលងាយ តែមើលងាយបានតែមួយថ្ងៃ។ ឈប់គិតថាខ្លួនក្រត្រូវរកលុយធ្វើសេដ្ឋី ជូតញើសដើរទៅមុខមុននឹងងាប់ទៅជាដី លុយមានតែមួយក្ដាប់កុំទាន់អាលចិញ្ចឹមស្រី អោយតែក្រគេមើលងាយ តែមើលងាយបានតែមួយថ្ងៃ។ ថ្ងៃនេះចាប់ផ្តើមជីវិតថ្មី (Here We Go!) ថ្ងៃស្អែកជីវិតនឹងមានន័យ (That Right! Let's Go!) ញើសជោគតែជីវិតយើងជោគជ័យ (ជោគជ័យ) ខំប្រឹងរាល់ថ្ងៃមិនមែនមួយថ្ងៃ។ Oh! កុំស្អប់ការងារ កុំតូចចិត្តនូវអ្វីដែលខ្លួនមាន (ខ្លួនមាន) រាល់ថ្ងៃយើងកំពុងតែធ្វើស្ពាន ពីមុនកណ្តាលទន្លេឥឡូវយើងដល់កៀន ងើបតែទឹកឡើងមកស្ពាន ត្រូវតែខ្លាំងគ្រប់ជំហាន។ សុទ្ធតែមារតាមផ្ចាញ់ ឥឡូវសត្រូវចុះចូលធ្វើសម្លាញ់ សុទ្ធតែស្បថ បើវាក្បត់អោយវាត្រូវរន្ទះបាញ់ ប្រាប់ហើយថាអញមិនជឿ មិនរាប់អានទេសម្លាញ់ គួរអោយខ្នាញ់។ ពេលដែលក្រគ្មានមិត្ត មានមិត្តដែរតែជាមិត្តមិនពិត រាប់អាន ធ្វើជាមិត្តជិតស្និទ្ធ ជូនដល់ត្រើយ ដល់ត្រើយសើយក្ដិ*។ គិតៗទៅមានតែខ្លួនទីពឹងខ្លួន រាល់ថ្ងៃបេះដូងកំពុងអង្រួន គិតច្រើនព្រោះកំពុងតែរៀបក្បួន វាយហួន សមសួន អោយជីវិតនេះមាំមួន។ គ្រឹះនៃជីវិតកំពុងតែសង់ (កំពុងតែសង់) ផ្លូវខ្ញុំដើរកំពុងតែត្រង់ (ផ្លូវខ្ញុំដើរកំពុងតែត្រង់) ពួកអាវៀចវេរកុំចង់មកចង់ (ចង់មកចង់) ប្រយ័ត្នតែខាតបង់ប៉ង់សុីម៉ង់។ ដើរអោយត្រង់ កំពុងតម្រង់ បំពេញចំណង់ សាងសង់ រៀបប្លង់ ស្រោចស្រង់ អោយជីវិតមានលំនឹងខុសគេ ពួកយើងខំតាំងពីបាតដៃទទេ។ ក្ដីស្រមៃនៅតែមាននៅតែហ៊ាននៅតែស៊ូ ពួកយើងគឺជាស្មៀន មាននិព្វានជាគំរូ មានពន្លឺដូចព្រះអាទិត្យមានរូបពណ៌ដូចឥន្ទធនូ កាច់បំបាក់ឧបសគ្គ បរាជ័យគឺជាគ្រូ។ មានផ្នត់គំនិត គិតថ្មី ខិតអោយជិតខ្ញុំអ្នកលកលៃ សម្លេងពួកអ្នកស្អប់ដូចជាផ្សារត្រី សម្ដីដែលគេនិយាយគឺវាគ្មានន័យ សំណាញ់នៃជីវិតគេចមិនផុត។ ដោយសារកាលពីមុនខ្ញុំរស់នៅក្នុងបាតសមុទ្រ គ្មានទូរស័ព្ទចុចពីមុនល្ងង់ដប់គត់ ជីវិតខ្ញុំស្ទើរតែរលត់ឥឡូវមកឃើញអនាគត។ ជីវិតអ្នកណាមិនធ្លាប់សប្បាយក៏ធ្លាប់កើតទុក្ខដូចគ្នា បេះដូងយើង មានសរសៃតែមួយ រួមគ្នា។ ជីវិតអ្នកណាមិនស្គាល់សប្បាយរស់នៅវេទនា តែមិនអី ឥឡូវសុំសប្បាយមួយគ្រា។ ឈប់គិតថាខ្លួនក្រត្រូវរកលុយធ្វើសេដ្ឋី ជូតញើសដើរទៅមុខមុននឹងងាប់ទៅជាដី លុយមានតែមួយក្ដាប់កុំទាន់អាលចិញ្ចឹមស្រី អោយតែក្រគេមើលងាយ តែមើលងាយបានតែមួយថ្ងៃ។ ឈប់គិតថាខ្លួនក្រត្រូវរកលុយធ្វើសេដ្ឋី ជូតញើសដើរទៅមុខមុននឹងងាប់ទៅជាដី លុយមានតែមួយក្ដាប់កុំទាន់អាលចិញ្ចឹមស្រី អោយតែក្រគេមើលងាយ តែមើលងាយបានតែមួយថ្ងៃ។
Writer(s): Vannda Mann Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out