Créditos

PERFORMING ARTISTS
Sinn Sisamouth
Sinn Sisamouth
Performer
COMPOSITION & LYRICS
Kim Sam Ell
Kim Sam Ell
Songwriter

Letra

ឱ! ក្លិនចំប៉ី
ក្លិនស្រីស្រស់កែវវរមិត្រ
ឱ! ក្លិនចំប៉ី
ក្លិនស្រីស្រស់កែវវរមិត្រ
បងចង់ បងចង់អឺ! ជួបជិត ជួបជិត
រួមរិត ឱរា
ថាបងចង់ បងចង់អឺ! ជួបជិត ជួបជិត
រួមរិតឱរា
ក្លិនក្រអូបប្លែក
ចម្លែក អស់ផ្កានានា
ក្លិនក្រអូបប្លែក
ចម្លែកអស់ផ្កានានា
ដូចក្លិន ក្លិនផ្កាសួគ៌ា សួគ៌ា
ក្រអូបកន្លង
ដូចក្លិន ក្លិនផ្កាសួគ៌ា សួគ៌ា
ក្រអូបកន្លង
បើវាសនាមាន
ចំប៉ីបានមកបានដៃបង
បើវាសនាមាន
ចំប៉ីបានមកបានដៃបង
ថ្នមបីមិនឱ្យអើសៅហ្មង សៅហ្មង
ល្អៀងសោះឡើយណា
ថ្នមបីមិនឱ្យអើសៅហ្មង សៅហ្មង
ល្អៀងសោះឡើយណា
ក្លិនក្លែប ចំប៉ី
គ្មានអ្វីប្រដូចនឹងផ្កា
ក្លិនក្លែប ចំប៉ី
គ្មានអ្វីប្រដូចនឹងផ្កា
ស្រងស្រូបឱ្យអស់អើចិន្តា ចិន្តា
គន្ធា ចំប៉ី
ស្រងស្រូបឱ្យអស់អើចិន្តា ចិន្តា
គន្ធាចំប៉ី
Written by: Kim Sam Ell
instagramSharePathic_arrow_out

Loading...