Letra
តើអន់ចិត្តរឿងអ្វី អើ្ហយ!
សូមប្រុសប្រណីប្រាប់ផង
ជួបពេលណាក៏បែរខ្នង
ខឹងនិងអូនទេឬបង
អូនសែនសៅហ្មងអឺយម៉្លេះទេ
ស្រលាញ់បងខ្លំាងណាស់ អើ្ហយ
តម្កល់ជាម្ចាស់ចិត្តស្នេហ៍
ចិត្តអូនស្មោះឥតប្រួលប្រែ
ធ្វើយ៉ាងណាក៏ព្រមដែរ
សូមអោយតែប្រុសអឺយប្រណី
បងហ្អើយបង
អូន ដូចជាមិនយល់សោះ
មិនដឹងជាហេតុអ្វី?
បានជាបង ចេះតែគេច
មុខពីអូនរាល់ថ្ងៃ
ឬបងអស់ចិត្ត?
លែងគិតអាណិតស្រី
បានជាស្ងៀមមិនស្ដីអឺយ
គ្រប់អ្វីអ្វី អូនសូមចុះចាញ់
ខំអង្វរយូរហើយ អើយ!
មិនឮចំលើយតបវិញ
តាមចិត្តខឹងចង់ស្ទុះចេញ
តែចិត្តមួយធ្វើអោយខ្នាញ់
ស្រលាញ់ថែមមួយអឺយជាបី
ឱ្យអង្វរដល់ណា អើយ!
គួរតែមេត្តាដល់ស្រី
ម្ដេចក៏បងមិនចេញស្ដី
ពាក្យមួយម៉ាត់ថាប្រណី
គួរអីកំណាញ់អឺយ ដល់ម្លឹង
Written by: Nhem Phon, Sinn Sisamouth, Siv Son