Лучшие песни Sinn Sisamouth
Слова
បាត់ដំបង បាត់ដំបង មានអ្វីឆ្ញាញ់ទេ
អូ! មានហូរហែរ មិនខ្វះទេណា
តើមានអ្វីខ្លះ កែវកន្និដ្ឋា
សូមមេត្តា រៀបរាប់ប្រាប់ផង
សូមចាំស្តាប់ ខ្ញុំរៀបខ្ញុំរាប់ប្រាប់បង
សូមចាំស្តាប់ ខ្ញុំរៀបខ្ញុំរាប់ប្រាប់បង
អរគុណនួនល្អង បងចាំស្តាប់ហើយ
បាត់ដំបង បាត់ដំបង មានសព្វបែបយ៉ាង
មានម៉ាក់ប្រេងម៉ាក់ប្រាំង ដូងខ្ទិះនិងស្វាយខ្ទិះ
មានក្រូចពោធិ៍សាត់ ផ្អែមឆ្ញាញ់ពិសេស
ចាំខ្ញុំបេះជូនបងពិសារ
អរគុណហើយ អរគុណហើយ កែវកន្និដ្ឋា
អរគុណហើយ អរគុណហើយកែវកន្និដ្ឋា
ញាំពីរនាក់ណា ទើបបងព្រមញាំ
បាត់ដំបង បាត់ដំបង មានផ្អកត្រីប្រៃ
អូ! ផ្ទាប់អំពិលខ្ចី ឆ្ញាញ់ណាស់ព្រលឹង
លក់នៅឯណា
អូ! នៅឯភូមិស្នឹង
បើអញ្ចឹង យើងនាំគ្នាទៅ
យើងកាត់តាមផ្លូវភ្នំសំពៅ
យើងកាត់តាមផ្លូវភ្នំសំពៅ
រួចហើយហួសទៅ លេងបរប៉ៃលិន
ប៉ៃលិន ប៉ៃលិន មើលផ្លែធុរ៉េន
អូ! ក្រអូបមែនទែន
ឆ្ញាញ់ណាស់ណាមុំ
ឯផ្លែសាវម៉ៅ ផ្អែមដូចទឹកឃ្មុំ
ពណ៌លឿងទុំ ដូចមាសឆ្អិនឆ្អៅ
បរប៉ៃលិននិងបាត់ដំបង សប្បាយណាស់ពៅ
បរប៉ៃលិននិងបាត់ដំបង សប្បាយណាស់ពៅ
បងលែងចង់ទៅ ភ្នំពេញវិញហើយ
ប៉ៃលិន ប៉ៃលិន មើលផ្លែធុរ៉េន
អូ! ក្រអូបមែនទែន
ឆ្ញាញ់ណាស់ណាមុំ
ឯផ្លែសាវម៉ៅ ផ្អែមដូចទឹកឃ្មុំ
ពណ៌លឿងទុំ ដូចមាសឆ្អិនឆ្អៅ
បរប៉ៃលិននិងបាត់ដំបង សប្បាយណាស់ពៅ
បរប៉ៃលិននិងបាត់ដំបង សប្បាយណាស់ពៅ
បងលែងចង់ទៅ ភ្នំពេញវិញហើយ