Создатели
ИСПОЛНИТЕЛИ
Chhun Vanna
Исполнитель
МУЗЫКА И СЛОВА
គឹម សំអែល
Автор песен
Слова
អូនស្រឡាញ់តែបងមួយនាក់
ស្មោះស្ម័គ្រអស់ពីដួងហឫទ័យ
តែអូនចង់ដឹងចិត្តប្រុសថ្លៃ
បេតីចំពោះមកស្រីវិញទេ
អូនស្រឡាញ់តែបងមួយនាក់
ជឿជាក់ចុះថាចិត្តគ្មានប្រែ
រាល់យប់ថ្ងៃស្រមៃនឹកតែ
ប្រុសស្នេហ៏ ពុំមានពេលណាស្បើយ
តើដឹងចិត្តអូនឬនៅ
បានជាប្រុសពៅធ្វើកន្តើយ
នៅស្ងៀមមិនស្ដី មិនឆ្លើយ
ឱ្យអូនបានស្បើយទុក្ខពី ឱរា
អូនស្រឡាញ់តែបងមួយនាក់
ទោះជាមានឧបសគ្គយ៉ាងណា
ប្រុសនេះហើយដែលអូនប្រាថ្នា
ប្រាថ្នា ស្នេហាលុះជីវិតក្ស័យ
តើដឹងចិត្តអូនឬនៅ
បានជាប្រុសពៅធ្វើកន្តើយ
នៅស្ងៀមមិនស្ដីមិនឆ្លើយ
ឱ្យអូនបានស្បើយទុក្ខពី ឱរា
អូនស្រឡាញ់តែបងមួយនាក់
ទោះជាមានឧបសគ្គយ៉ាងណា
ប្រុសនេះហើយដែលអូនប្រាថ្នា
ប្រាថ្នា ស្នេហាលុះជីវិតក្ស័យ
ប្រាថ្នាស្នេហាលុះជីវិតក្ស័យ
ប្រាថ្នាស្នេហាលុះជីវិតក្ស័យ
ប្រាថ្នាស្នេហាលុះជីវិតក្ស័យ
Written by: Kim Sam Ell