В составе

Создатели

ИСПОЛНИТЕЛИ
Im Song Soeum
Im Song Soeum
Исполнитель
Ros Sereysothea
Ros Sereysothea
Исполнитель
МУЗЫКА И СЛОВА
អុឹម សុងសឺម
Композитор

Слова

ខ្មៅអើយខ្មៅ
បងថាអូន នេះខ្មៅក្ងេះ
ខ្មៅអូននេះ សូមបងកុំគិត
មិនមែនខ្មៅចិត្ត ឡើយណា
ខ្មៅអូននេះ ខ្មៅចេះសព្វទាំងឡាយយ៉ាង
បងអើយសំណាង បងសាងមកពីជាតិមុន
ខ្មៅដូចអូន ប៉ិនរែក ប៉ិនពន់
បុិនណាស់អត់ធន ក៏ប៉ុន្តែមាំមួន
ស្រលាញ់ថ្មមបងឯង ថែថមជាងខ្លួន
បានអ្វីក៏ឱ្យមុន បងគង់ដឹងហើយ ចិត្តខ្មៅ
ថ្វីបើខ្មៅ តែអូនខ្មៅ ស្អាត
ខ្មៅតែសាច់ ចិត្តមានមារយាទ
មិនដែលព្យាបាទ អ្នកណា
ទៅនេះមកនោះ ងូតទឹកជម្រះកាយា
បងអើយមើលផងណា តើខ្មៅអូនស្រស់ឬទេ
ខ្មៅដូចអូន មិនចេះឈឺផ្តាស់
បងមើលឱ្យច្បាស់ គ្មានអ្វីគួរឱ្យខឹងទេ
ឬខឹងនឹងអូនចេះ តែដើរដើរលេង
ឬខឹងនឹងអូនចេះ តែដើរដើរលេង
ហើយចោលបងឯង ចម្បែងនៅតែផ្ទះ
ខ្មៅអើយខ្មៅ
អូនក៏ខ្មៅ បងក៏ខ្មៅក្ងេះ
ខ្មៅបងនេះ សូមអូនកុំគិត
មិនមែនខ្មៅចិត្ត ឡើយណា
ខ្មៅយ៉ាងនេះ ចេះសព្វទាំងឡាយយ៉ាង
អូនអើយគឺសំណាង អូនសាងមកពីជាតិមុន
ខ្មៅដូចបង ប៉ិនរែកប៉ិនពន់
បុិនណាស់អត់ធន ក៏ប៉ុន្តែមាំមួន
ស្រឡាញ់ថ្មមអូនឯង ថែថមជាងខ្លួន
បានអ្វីក៏ឱ្យមុន អូនគង់ដឹងហើយចិត្តខ្មៅ
ថ្វីបើខ្មៅ តែបងខ្មៅស្អាត
ខ្មៅតែសាច់ ចិត្តមានមាយាទ
មិនដែលព្យាបាទ អ្នកណា
ទៅនេះមកនោះ ងូតទឹកជម្រះកាយា
អូនជួយមើលផងណា តើខ្មៅបងស្រស់ឬទេ
ខ្មៅដូចបង មិនចេះឈឺផ្តាស់
អូនមើលឱ្យច្បាស់ គ្មានអ្វីគួរឱ្យខឹងទេ
ឬខឹងនឹងបងចេះ តែដើរដើរលេង
ឬខឹងនឹងបងចេះ តែដើរដើរលេង
ហើយចោលអូនឯង ចម្បែងនៅតែផ្ទះ
Written by: អឹម សុងសឺង
instagramSharePathic_arrow_out