Лучшие песни Pen Ran
Создатели
Слова
នែ៎! មើលអូនផងណា មើលផ្ការីកលើសក់ស្រី
តើសមឬទេថ្លៃ? ម្ដេចក៏មិនស្រដី?
ថ្លៃធ្វើព្រងើយ ធ្វើកន្តើយៗ
ប្រុសព្រលឹងអឺយ! គុំខឹងដល់ណា
ខ្ញុំមិនហ៊ានខឹងទេ
ម្ដេចក៏បែរភក្ត្រា?
អូនសុំទោសផងណា
ប្រុសជីវ៉ា ឈប់ខឹងទៅបង
មិនខឹងទេ កែវនួនល្អង
រឿងដែលកន្លង ទុកដូចសុបិន្ដ
ខឹង អ្វីស្រីទះ? ខឹង អ្វីស្រីខ្ញាំ?
បានស្រីទះដៃស្ដាំ ដូចបញ្ចាំចិត្ត ទេណាព្រលឹង
ខ្ញុំមិនខឹងៗ
ទះកំផ្លៀងអញ្ចឹង ស្រួលថ្ពាល់ខ្ញុំណាស់
បើមិនខឹងអូនទេ ត្រូវតែញញឹម
ឱ្យអូនសង្ឃឹម ញញឹមទៅ សើចទៅបងអឺយ!
ខ្ញុំសើចហើយ ញញឹមហើយ
ខ្ញុំមិនខឹងឡើយ អ្នកនាងកុំភ័យ
Written by: Various Artists