Featured In

Credits

PERFORMING ARTISTS
Sinn Sisamouth
Sinn Sisamouth
Performer
COMPOSITION & LYRICS
ពៅ សុីផូ
Songwriter

Lyrics

យប់នេះដួងចន្ទ ចែងចាំងរស្មីចម្លែក
ធម្មជាតិក៏ប្លែក ខុសពីធម្មតា
ជំនោរបក់មក ក្រអូបក្លិនផ្កា
ថ្នាក់ថ្នមដល់ដួងចិន្ដា ដោយហត្ថាទន់ត្រជាក់
យប់នេះគឺយប់ ដែលរៀមមានភ័ព្វវាសនា
ជួបទេពធីតា ដែលចិត្តជំពាក់
បើកភ្នែកឃើញច្បាស់ សម្រស់ដួងភ័ក្ត្រ
ថាពិតជារូបវរលក្ខណ៍ ជឿជាក់មិនមែនសុបិន
រៀមបានលើកហត្ថ ថ្នាក់ថ្នមរាងកាយ
ចិត្តឥតមាននឿយណាយ ហាក់ដូចជួបឋានព្រះឥន្ទ្រ
នាសាខំស្រង ខំស្រូបយកក្លិន
ផ្កាអ្វីក៏មិនក្រអូប ដូចក្លិនកល្យាណ
ពេលរៀមភ្ញាក់ឡើង ដឹងខ្លួនស្រវារកស្រី
រាត្រីក៏ក្លាយ ជាក្ដីខកខាន
រសស្នេហ៍ស្រមោល ដែលចាប់មិនបាន
សុបិនបានវង្វេងឋាន បានជួបតែស្នេហ៍ឥតន័យ
Written by: ពៅ សុីផូ
instagramSharePathic_arrow_out