Top Songs By Sinn Sisamouth
Lyrics
ខំជូតទឹកភ្នែក ឱ្យអស់ពីថ្ពាល់
មិនឱ្យកូនស្គាល់ ថាម្ដាយយំទេ
គេងទៅណាកូន ម្ដាយលួងបំពេ
មាសស្នេហ៍ ម៉ែយោលអង្រឹងឱ្យ
កំពូលស្វាមី ប្ដីទៅយូរម្ល៉េះ?
មួយជិវិតនេះ បាត់បងមិនបាន
បាត់មួយនៅមួយ ទុក្ខព្រួយពេញប្រាណ
ឬមួយកល្យាណ គ្មាននឹកអូនទេ
នឹកណាស់! ណាស្ងួន
បង
នឹកណាស់ណាអូន សូន្យជីវិតក៏នៅតែនឹក
ព្រាត់អូនដប់ថ្ងៃ ស្រមៃដប់ព្រឹក
ថាសែនរឭក
នឹកមែនឬបង?
មែន! នួនល្អងបងនឹកណាស់
នឹកណាស់! នឹកណាស់
បើបងស្លាប់វិញ ក៏កុំទោម្នេញ
គួរតែពេញចិន្ដាឆោមឆាយ
ពេញអីបាត់ប្តី ជាស្រីម៉េម៉ាយ
ប្រុសៗមើលងាយ
យកប្ដីថ្មីទៅ
យីះ! មាត់ឆៅអ្វីម្ល៉េះបងឯង?
ថាលេងទេអូន
គូព្រេងមិនព្រាត់ទេណាព្រលឹង
កែវអើយ! កុំខឹង សុំថើបមួយខ្សឺត
ស្អប់ណាស់ដៃឆៅ ច្រមុះឆើត
កោតសុំថើបកើត មិនខ្លាចកូនឃើញ
កូនមិនភ្ញាក់ឡើយ អូនអើយ! កុំខ្មាស
កូនយើងចេះណាស់ កុំភ័យណាស្នេហ៍
ពាក្យចាស់លោកថា នឹកកូនរកម៉ែ
ស្នេហ៍ទើបកូនមួយ ស្រួយដូចអំបុក
Written by: Sisamouth Sinn