Featured In

Credits

Lyrics

កូនអ្ហើយ ជឿតែម៉ែទៅ
ម៉ែត្រូវ ឱ្យកូនមានប្តីហើយ
កូនអ្ហើយ ជឿតែម៉ែទៅ
ម៉ែត្រូវ ឱ្យកូនមានប្តីហើយ
សូមទោស ឱណាម៉ែអើយ
អីកូនមិនទាន់ចង់បាន ប្តីឡើយ
ម៉ែកាន់តែចាស់ហើយ
កូនអើ្ហយនៅរៀនដល់ណា
កូនជិត ប្រលងឌីប្លូមហើយ
ម៉ែអើយ ឱ្យកូនប្រលងសិនម៉ែ
កូនជិត ប្រលងឌីប្លូមហើយ
ម៉ែអើយ ឱ្យកូនប្រលងសិនម៉ែ
ការហើយ ប្រលងក៏បានដែរ
មិនព្រមទេ មិនព្រមទេ
កូនអាណិតចិត្តម៉ែ អីកូនថៅកែត្បូងណា
ដឹងទេ? ថៅកែនៅបរប៉ៃលិន
គេប៉ិនរកស៊ី នែ!មានណាស់
ដឹងទេថៅកែនៅបរប៉ៃលិន
គេប៉ិនរកស៊ី នែ!មានណាស់
កូនអ្ហើយ កុំធ្វើផ្តេសផ្តាស
ដឹងទេ ម៉ែជាមនុស្សចាស់
ម៉ែគិតដល់កូនណាស់
ខ្លាចកូនចាស់ទៅនៅតែក្រ
ម៉ែអើយ កុំខ្ពស់ហួសមេឃ
កុំចង់ពេក ទាស់ភ្នែកអ្នកផង
ម៉ែអើយ កុំខ្ពស់ហួសមេឃ
កុំចង់ពេក ទាស់ភ្នែកអ្នកផង
ប្តីគេ ទេម៉ែកុំទាក់ទង
ប្រយ័ត្នរឿងរ៉ាវ នាំតែសៅហ្មង
ទុកឱ្យកូនប្រលង សញ្ញាប័ត្រវិញល្អជាង
ដឹងទេ? ថៅកែនៅបរប៉ៃលិន
គេប៉ិនរកស៊ី នែ!មានណាស់
ដឹងទេថៅកែនៅបរប៉ៃលិន
គេប៉ិនរកស៊ី នែ!មានណាស់
កូនអ្ហើយ កុំធ្វើផ្តេសផ្តាស
ដឹងទេ ម៉ែជាមនុស្សចាស់
ម៉ែគិតដល់កូនណាស់
ខ្លាចកូនចាស់ទៅនៅតែក្រ
ម៉ែអើយ កុំខ្ពស់ហួសមេឃ
កុំចង់ពេក ទាស់ភ្នែកអ្នកផង
ម៉ែអើយ កុំខ្ពស់ហួសមេឃ
កុំចង់ពេក ទាស់ភ្នែកអ្នកផង
ប្តីគេ ទេម៉ែកុំទាក់ទង
ប្រយ័ត្នរឿងរ៉ាវ នាំតែសៅហ្មង
ទុកឱ្យកូនប្រលង សញ្ញាប័ត្រវិញល្អជាង
instagramSharePathic_arrow_out