Top Songs By Sinn Sisamouth
Lyrics
សូមផ្ញើសំនៀងតន្ត្រី
ដល់ស្រីមុនយើងបែកគ្នា
ធ្វើម្ដេច បើវាសនា
ចារថាព្រាត់ ស្នេហ៍រលត់
ទោះឃាត់ឃាំង ក៏ពុំបាន
ថ្ងៃស្អែកថ្ងៃថ្មីថ្ងៃស្រីនិងបង ឃ្លាតឃ្លា
បងសូមច្រៀងលាពុំងាទៅទាំង ទឹកភ្នែក
កាត់ចិត្តស៊ូទ្រាំបើនៅទ្រូងបែក នឹងហាមាត់ស្រែក
តើឱ្យបងស្រែក ប្រាប់ទៅអ្នកណា?
លាពូកលាមុងលាខ្នើយគេងកើយ ពីរនាក់
យប់យន់ត្រជាក់រួមរក្សថ្នមប្រាណ កនិ្នថា
អូនឱបអង្អែល ពោលពាក្យស្នេហា ឆ្លើយតបវាចា
បងថើបភក្ត្រា បញ្ជាក់ក្ដីស្មោះ
ស្អែកបែកគ្នាគ្មានគ្រានឹងវិល ជួបវិញ
ទោម្នេញ ពេញស្រណោះ
ចំពោះស្នេហ៍ ដែលប្រួលប្រែ
ព្រោះតែ និស្ស័យកម្ម
ថ្ងៃស្អែកថ្ងៃបែក កាត់ផ្ដាច់ចំណង ស្នេហា
អូនអើយរៀបការនឹងគូថ្មីចុះ កុំយំ
វណ្ណះគ្រួសារ រុញច្រានបង្ខំ បង្គងទ្រនំ
ព្រោះបងមិនសម ដូចក្អែកនិងហង្ស
ស្អែកបែកគ្នា គ្មានគ្រានឹងវិលជួបវិញ
ទោម្នេញ ពេញស្រណោះ
ចំពោះស្នេហ៍ ដែលប្រួលប្រែ
ព្រោះតែ និស្ស័យកម្ម
ថ្ងៃស្អែកថ្ងៃបែក កាត់ផ្ដាច់ចំណង ស្នេហា
អូនអើយរៀបការនឹងគូថ្មីចុះ កុំយំ
វណ្ណះគ្រួសារ រុញច្រានបង្ខំ បង្គងទ្រនំ
ព្រោះបងមិនសម
ដូចក្អែកនិងហង្ស
Lyrics powered by www.musixmatch.com