Featured In

Lyrics

អាឡូ អាឡូ បង
អាឡូ អាឡូ អូនអ្ហេះ!
ចា៎ស
អាឡូអាឡូ ឮអូននិយាយទេបង
អាឡូអាឡូ នួនល្អងបងឮហើយពៅ
កណ្តាលយប់ជ្រៅ មានរឿងអ្វីទៅ ទើបពៅហៅបង?
គ្មានរឿងអ្វីទេ ប្រុសស្នេហ៍ស្នង
ក្រៅពីក្តីរឭក រឭកបងណាស់
គេងមិនលក់សោះ
ស្រមៃស្រស់ៗ ស្រមៃស្រស់ៗ ថាប្រុសហៅអូន
បងហៅអូនមែន តែហៅក្នុងសុបិន្តទេ
មាសស្នេហ៍ៗ តើបងសុបិន្តយ៉ាងណា?
មេត្តា វាចា ប្រាប់ស្រីផង
សុបិន្តឃើញអូន ក្បត់ចិត្តបង
បណ្តើរគូគ្រងថ្មី
កណ្តាលរាត្រី បងភ្ញាក់ហើយភ័យ
ស្រាប់តែឮស្រីៗ ស្រែកហៅបងសោះ
បង... អាឡូ អាឡូ
បងកុំរវើរវាយពេក អូនមិនក្បត់ចិត្តបងទេ
អាឡូអាឡូ ចិត្តមួយថ្លើមមួយណាស្ងួន
អូន! អាឡូអាឡូ
សាធុៗ ចាំបងអុចធូប
បន់កុំឱ្យបង ចេះតែសុបិនចង្រៃអញ្ចឹងទៀត
អាឡូអាឡូ យប់ជ្រៅណាស់ហើយ គេងវិញទៅអូន
អាឡូអាឡូ Bye Bye លាហើយណាបង
អាឡូអាឡូ នួនល្អង ស្អែកយើងជួបគ្នា
ជួបនៅទីណា ជួបនៅទីណា ណាប្រុសព្រលឹង?
ជួបក្បែរមាត់ស្ទឹង មាត់ស្ទឹងដដែល
ប្រហែលអូនភ្លេចហើយឬ?
មិនងាយភ្លេចសោះ
គេងចុះណាស្រី
ស្អែកម៉ោងប្រាំបី ស្អែកម៉ោងប្រាំបី ជួបគ្នាកុំខាន
អាឡូ អាឡូ Bye Bye លាហើយណាបង
អាឡូ អាឡូ នួនល្អង ស្អែកយើងជួបគ្នា
ជួបនៅទីណា ជួបនៅទីណា ណាប្រុសព្រលឹង?
ជួបក្បែរមាត់ស្ទឹង មាត់ស្ទឹងដដែល
ប្រហែលអូនភ្លេចហើយឬ?
មិនងាយភ្លេចសោះ
គេងចុះណាស្រី
ស្អែកម៉ោងប្រាំបី ស្អែកម៉ោងប្រាំបី ជួបគ្នាកុំខាន
instagramSharePathic_arrow_out