Top Songs By ខាន់ ជេមស៌
Credits
PERFORMING ARTISTS
ខាន់ ជេមស៌
Performer
Deejayz BL
Remixer
COMPOSITION & LYRICS
ដា ភ្លេង
Composer
ម៉ានិត វីរ៉ាយុត្ត
Songwriter
Lyrics
I-មិនបាច់ដើរតួកម្សត់ មកតាមលន់តួអង្វរ មិនបាច់មកសុំបន្ត ហើយចង់ត្រូវគ្នា និយាយរួមរឿងយូរហើយដែរ ពួកយើងបានដាច់ស្រេចគ្នា ស្មានថាអស់កម្មពៀរ មកចង់ជានាធ្វើអ្វី
II-យើងបែកគ្នាហ្នឹងក្រែងដឹង ថាបងមិនបានដេញអូន អូនទេជ្រួលជ្រើមលេងខ្លួន ធ្វើឡូយសម្រេចដើរចេញ ចុះអ្នកថ្មីរាល់ថ្ងៃអូនកំពុងក្បែរ គេម្នាក់នោះតើគិតយ៉ាងម៉េចវិញ?
អូនឈប់ស្រឡាញ់ គេម្នាក់នោះហើយមែនទេ?
R. ឈប់ឆាតឈប់ខលឈប់ខ្វល់ ថាបងរាល់ថ្ងៃសង្សារអ្នកណា ជាសិទ្ធិបុគ្គលទេណា អូនគ្មានតួនាទី ឈប់សួររឿងពីមិត្តបង កុំឱ្យបងស្អប់អូនខ្លាំងជាងនេះ បងបានបិទបញ្ជី ឈប់ទៅឈប់ជាន់ឈ្លី បងទៀតមាសមេ
R-យើងអត់មានជាប់សាច់ឈាម មិនបាច់ទាមទារជួបគ្នាអីទេ ណាមួយអូនក៏មានគេ នៅថែថួនបេះដូង អូនអត់អាណិតគេទេ? គ្នាខំដណ្ដើមអូនចេញពីបង រៀនខ្មាសខ្លួនឯងផង
ប្រាប់ឱ្យត្រង់តែម្ដង អត់ចង់ត្រូវគ្នាទេ
Written by: ដា ភ្លេង, ម៉ានិត វីរ៉ាយុទ្ធ