Featured In

Credits

PERFORMING ARTISTS
Huoy Meas
Huoy Meas
Performer
Morm Bunnarai
Morm Bunnarai
Remixer
COMPOSITION & LYRICS
Sinn Sisamouth
Sinn Sisamouth
Songwriter
បទភ្លេង បរទេស
Songwriter
PRODUCTION & ENGINEERING
The CVMA Inc
The CVMA Inc
Producer

Lyrics

បងក្បត់ហើយ ក្បត់អូនហើយ
ស្នេហ៍ដូចពពករសាត់
ដូចខ្យល់ផាត់ផ្សែងរសាត់ឆ្ងាយ
ឆ្ងាយមិនឃើញកោះត្រើយ
ដូចជារូបខ្ញុំហើយនិងរូបបង
បងក្បត់ហើយ ក្បត់អូនហើយ
ចិត្តប្រុសប្រៀបបានទឹករលក
បោកទៅឆ្ងាយៗ ឆ្ងាយដាច់អាល័យ ឆ្ងាយពីឱរ៉ា
ខ្ញុំយំៗឈឺចិត្តណាស់ ប្រទះតែចិត្តឥតមេត្តា
ចិត្តក្តៅអន្ទះសា ពេលស្នេហាប្រែជាល្វីងជូរចត់
បងធ្វើហាក់មិនស្គាល់ខ្ញុំ
អូននៅចាំពាក្យដែលបងស្បថ ថាមិនក្បត់ចិត្តទេ
ឥឡូវស្នេហ៍អូនប្រែអស់សង្ឃឹម
បងក្បត់ហើយ ក្បត់អូនហើយ
អនុស្សារីយ៍ដែលកន្លង
បងភ្លេចអស់ៗ អូនយំស្រណោះ ចាំតែប្រុសបង
ខ្លួនអូនប្រៀបបានបុប្ផា
ធ្លាក់ក្នុងជ្រោះជលសារសែនជ្រៅ
គ្មានទីដៅសោះឡើយ
ប្រុសបងអើយ! ម្តេចក៏មិនមេត្តា
បងធ្វើហាក់មិនស្គាល់ខ្ញុំ
អូននៅចាំពាក្យដែលបងស្បថ ថាមិនក្បត់ចិត្តទេ
ឥឡូវស្នេហ៍អូនប្រែអស់សង្ឃឹម
បងក្បត់ហើយ ក្បត់អូនហើយ
អនុស្សារីយ៍ដែលកន្លង
បងភ្លេចអស់ៗ អូនយំស្រណោះ ចាំតែប្រុសបង
ខ្លួនអូនប្រៀបបានបុប្ផា
ធ្លាក់ក្នុងជ្រោះជលសារសែនជ្រៅ
គ្មានទីដៅសោះឡើយ
ប្រុសបងអើយ! ម្តេចក៏មិនមេត្តា
បងក្បត់ហើយ ក្បត់អូនហើយ
Written by: Huoy Meas, Mao Ayuth, Sinn Sisamouth, Voy Ho
instagramSharePathic_arrow_out