Featured In

Credits

PERFORMING ARTISTS
ពេជ្រ ចរិយា
Performer
COMPOSITION & LYRICS
Mai Vathana
Mai Vathana
Songwriter

Lyrics

I- តើកម្មពៀរអ្វី ផ្ដន្ទាខ្ញុំម្ល៉េះ?
ភ្លើងស្នេហ៍សន្ធៅឆាបឆេះ សល់កម្ទេចផេះហុយគ្របជីវិត
មាណវីផ្កាព្រៃ រោយន័យរាត្រីងងឹត
ផ្គាប់ស្នេហ៍ថ្នមថែនែបនិត្យ ឱះឱ!ជីវិត ក្នុងខ្នោះលោកិយ ។
I- ត្រូវសើចឬយំ យំប្រាប់អ្នកណា?
មុខផ្ទះត្រូវសង់រោងការ កាត់ក្ដីស្នេហាឱ្យទៅអ្នកថ្មី
ឈាមមួយតំណក់ ដក់ត្រាំសំងំក្នុងផ្ទៃ
មានឈ្មោះជាសាច់អប្រិយ រស់ឥតតម្លៃ ញាតិដៀលស្ដីថា ។
R- ទ្រូងស្ទើរប្រេះបែក ទួញស្រែកដង្ហោយ
មាណពបងអ្ហើយ បងអើយ… បងនៅទីណា?
មាណវីចាំបង ម្ចាស់ចំណងស្នេហា
ម្ដេចក៏ដាច់មេត្តា ទុកឱ្យបុប្ផារស់រងសង្វេគ។
III- ម្ដេចកម្មអាក្រក់ ធ្លាក់លើរូបខ្ញុំ
ច្រៀកចិត្តចងលោហិតមួយដុំ លើកម្រាលព្រំ ផ្ទឹមខ្នើយទឹកភ្នែក ។
រោងការអភ័ព្វ ចងភ្ជាប់ដោយទុក្ខយំយែក
វាសនាផ្កាព្រៃបាក់មែក ក្រាលលើដំណេក ជើងមេឃរាត្រី ។
R- ទ្រូងស្ទើរប្រេះបែក ទួញស្រែកដង្ហោយ
មាណពបងអ្ហើយ បងអើយ… បងនៅទីណា?
មាណវីចាំបង ម្ចាស់ចំណងស្នេហា
ម្ដេចក៏ដាច់មេត្តា ទុកឱ្យបុប្ផារស់រងសង្វេគ។
III- ម្ដេចកម្មអាក្រក់ ធ្លាក់លើរូបខ្ញុំ
ច្រៀកចិត្តចងលោហិតមួយដុំ លើកម្រាលព្រំ ផ្ទឹមខ្នើយទឹកភ្នែក ។
រោងការអភ័ព្វ ចងភ្ជាប់ដោយទុក្ខយំយែក
វាសនាផ្កាព្រៃបាក់មែក ក្រាលលើដំណេក ជើងមេឃរាត្រី ។
Written by: Mai Vathana
instagramSharePathic_arrow_out