Lyrics

I.យប់នេះមេឃត្រជាក់ក្រៃ ហេតុអ្វីបងសែនគ្រាំគ្រា រាងកាយបងក៏រងា ឬជាធម្មជាតិនៃស្នេហ៍ នឹកគេបានត្រឹមលួចយំ ឆ្លងឆ្នាំម្នាក់ឯងដដែល កាំជ្រួចក៏មានគូដែរ ម្ដេចស្នេហាខ្ញុំអស់ន័យ
II.ឯកានៅតែឯកា អត់សង្សារគ្មានអ្នកកាន់ដៃ ស្អែកនេះឆ្លងចូលឆ្នាំថ្មី សួរតើថ្លៃនឹកបងដែរអត់ បងនៅចាំតែម្នាក់ឯង សែនចំបែងបេះដូងកម្សត់ ចាំអូនវិលមកត្រឡប់ កុំចប់ទាំងមិនបានលា ហា…
R.ឆ្លងឆ្នាំមិនឆ្លងឯកា អ្នកណាយល់អារម្មណ៍ខ្ញុំ ឈឺចាប់តែមិនអាចយំ បង្ខំចិត្តនៅម្នាក់ឯង កម្សត់មកយូរដែរហើយ បណ្ដោយទៀតក៏មិនអីដែរ ដឹងថាមិនអាចស្លាប់ទេ ប៉ុន្តែត្រូវរស់ឯកា ហា…
*ឯកានៅតែឯកា អត់សង្សារគ្មានអ្នកកាន់ដៃ ស្អែកនេះឆ្លងចូលឆ្នាំថ្មី សួរតើថ្លៃនឹកបងដែរអត់ បងនៅចាំតែម្នាក់ឯង សែនចំបែងបេះដូងកម្សត់ ចាំអូនវិលមកត្រឡប់ កុំចប់ទាំងមិនបានលា
Pre:អូនប្រាប់ថាឯកាណាស់ ផ្លូវស្នេហ៍នេះមិនយូរទៀតទេ ព្រោះក្បែរអូនកំពុងមានគេ នៅចាំថែពេលអូនត្រូវការ
*ឆ្លងឆ្នាំមិនឆ្លងឯកា អ្នកណាយល់អារម្មណ៍ខ្ញុំ ឈឺចាប់តែមិនអាចយំ បង្ខំចិត្តនៅម្នាក់ឯង កម្សត់មកយូរដែរហើយ បណ្ដោយទៀតក៏មិនអីដែរ ដឹងថាមិនអាចស្លាប់ទេ ប៉ុន្តែត្រូវរស់ឯកា ហា…
R1.មិនស្មោះចាំបាច់សន្យា សច្ចាស្លាប់រស់មិនប្រែ ពេលនេះមានតែបងទេ ដែលរងនូវភាពឈឺផ្សា ទឹកភ្នែកហូរព្រោះស្រីក្បត់ ហូរលុបលាងអនុស្សារ លាអូនដែលចិត្តឫស្យា ឆ្នាំនេះឯកាទៀតហើយ
Written by: សុខ សុធារ័ត្ន, សុខុម សិទ្ធិ
instagramSharePathic_arrow_out