Credits
Lyrics
I.អូនហើយនឹងបង យើងសាងស្នេហ៍ជាមួយគ្នា ហេតុអ្វីពុំងាអូនចាកចោលបង? ភ្លេចអនុស្សាវរីយ៍ ដែលយើងធ្លាប់សាងកន្លង អូនទុកឱ្យបងរស់នៅឯកា
II.នៅចាំខ្លះទេ? ពាក្យដែលអូនធ្លាប់សន្យា ថាស្មោះស្នេហាលុះជីវិតសូន្យ តែអ្វីៗគ្រប់យ៉ាង ប្រែប្រួលមិនដូចការគិត ទាំងកាយទាំងចិត្តអូនប្រគល់ឱ្យអ្នកផ្សេងអស់ហើយ
R.ហេតុអ្វីសន្យា? ហេតុអ្វីឱ្យបងឈឺផ្សា? សន្យាហើយចាកចេញចុងក្រោយទុកឱ្យបងអ្នកឈឺចាប់ ចង់ទៅក៏ទៅគ្មានប្រាប់មួយម៉ាត់ បងឈឺចាប់ណាស់តើអូនដឹងទេ? បងល្អមិនគ្រប់គ្រាន់ឬមាសមេ? ទើបអូនជ្រើសយកគេចាកចោលបង
Written by: ខៃ ខែម