Featured In

Credits

PERFORMING ARTISTS
ខេម
Vocals
COMPOSITION & LYRICS
ផល វឌ្ឍនៈ
Composer
ង៉ូវ សូរិន
Songwriter
PRODUCTION & ENGINEERING
ផល វឌ្ឍនៈ
Recording Engineer

Lyrics

I-មកដល់រ៉ានី​ ប្រពន្ធកម្សត់​
ពេលអានសំបុត្រ​ អូនកុំតក់ស្លុត
រន្ធត់ចិន្ដាអើយ! ពេលនេះបងនៅ​
ឆ្ងាយណាស់ជីវា​ ទាំងខ្លួនរៀមរា​
ក៏មិនដឹងថា​ នៅទីណា​ផង។
II-ស្រោមខ្នើយ​អង្រឹង​ ហើយនិងទឹកឃ្មុំ​
បងផ្ញើឲ្យម៉ុម​ សូមអូនរៀបចំ​
ទុកណានួនល្អង​អើយ!ពេលកូនយើងកើត​
មានអង្រឹងចង​ ​រ៉ានីមាសបង​
អត់ទោសប្ដីផង​ កុំសោយសោកា។
R-ថ្ងៃ២០មិថុនា ឱរាអួលណែន
ទឹកភ្នែករាប់សែន​ ស្រក់លើអក្ខរា​អើយ!
លាដើម្បីជួប​ និង​ជាតិសាសនា​
ដើម្បីគ្រួសារ ជួបជុំជាថ្មី។
III-កុំភ្លេចពាក្យបង ផ្ដាំអូនឲ្យសោះ​
សូមអូនដាក់ឈ្មោះ ម៉ាណែតកូនប្រុស​
ម៉ាណាកូនស្រី អើយ! តំណាងអូនបង​
ចំណងស្នេហ៍ភក្ដី​ ចូរចាំពាក្យប្ដី
អប់រំកូនថ្លៃ ឲ្យដើរផ្លូវល្អ។
Written by: ង៉ូវ សូរិន, ផល វឌ្ឍនៈ
instagramSharePathic_arrow_out