Credits
PERFORMING ARTISTS
រ៉ុន គឹមសន
Vocals
COMPOSITION & LYRICS
ខាន់ ចូវយី
Composer
សុន រដ្ឋា
Songwriter
PRODUCTION & ENGINEERING
ខាន់ ចូវយី
Recording Engineer
Lyrics
I.ស្នេហាមិនដូចរៀបជញ្ជាំងឥដ្ឋ ស្នេហ៍មិនឈ្នះស្និទ្ធបងគ្រាំចិត្តខ្លាំងណាស់ដឹងទេ? បងដាំគេកាប់ អូនសម្លាប់បងហើយមាសមេ អូនប្លែកអស់តាំងពីស្គាល់គេ បេះដូងរេក្រឡាប់ផ្កាប់ផ្ងារ
II.ចាញ់កលមនុស្សស្រីបោកត្រីឡើងគោកជឿងប់ឡើងជោកល្ងង់មោឃៗជឿអូនសន្យា ចិត្តជាទេវទត្តរីឯមាត់វិញជាទេវតា ដង្កូវអភ័ព្វងាប់លើទងផ្កា ទ្រូងខ្លោចផ្សាដូចស្លាប់ទាំងឈរ
R.បង្កួយក្លាយខ្លួនទៅជាសត្វជាស ទុកអូនជាមាសម្តេចជាសំណ អូនទាត់បងចោលព្រោះតែគេមានបងក្រកុំត្រដរស៊ូមិនរួចទេ
III.ជ្រូកងាប់ព្រោះសាច់អូនអើយកុំហ៊ាន បងក្រអៀបកៀន ម្តេចនឹងហ៊ានយកខ្លួនធៀបគេ ពូជមាន់គឺមាន់នៅមិនទាន់ហោះផុតដីទេ សង្ឃឹមថាអូនសុខនឹងគេ ចិត្តកុំរេក្បត់គេដូចបង
Written by: ខាន់ ចូវយី, សុន រដ្ឋា