Top Songs By សុន ស្រីពេជ្រ
Lyrics
I-រូបអូនមកដល់ អើយអឺអើយ ដល់បឹងក្រចាប់ (២ដង)
មេកងស្ដីប្រាប់អឺ ហាអឺអើយ គ្រោតគ្រាតហួសថ្លែង (២ដង)
II-ម៉ាណែតកូនខ្ញុំ អើយអឺអើយ ជេរគ្មានរអែង (២ដង)
ឃោរឃៅក្រៃលែងអឺ ហាអឺអើយ ចិត្តគ្មានមេត្តា (២ដង)
III-ជេរកូនអត់ឪ អើយអឺអើយ កូនឪក្បត់អង្គការ (២ដង)
ឮគេជេរថាអឺ ហាអឺអើយ ឈឺផ្សាកន្លង (២ដង)
(ភ្លេង)
IV-សូម្បីមើលមុខ អើយអឺអើយ គេមិនបានផង (២ដង)
ចិត្តខ្មៅយង់ឃ្នងអឺ ហាអឺអើយ ចោទកូនឥតល្ហែ (២ដង)
V-កូនប្រុសម៉ាណែត អើយអឺអើយ សម្លាញ់ចិត្តម៉ែ (២ដង)
ធំឡើងត្រូវតែអឺ ហាអឺអើយ ក្លាហានសប្បុរស (២ដង)