Krediler

PERFORMING ARTISTS
Tena
Tena
Performer
Sophia Kao
Sophia Kao
Performer
COMPOSITION & LYRICS
Tena Khimphun
Tena Khimphun
Songwriter

Şarkı sözleri

សុំទោសដែលឲ្យអូនខកចិត្ត
ប្រាប់ត្រង់ការពិត បងគ្មានចិត្តលើគេទេ
គ្រាន់តែលេងសើចពេលឈ្លោះទាស់នឹងមាសមេ
គិតខុសមួយពេលសូមអូនអភ័យទោស
គិតរឿងល្អដែលបងធ្វើផង
កំហុសតែម្ដងកាត់កងប៉ះពៅបានទេ
ព្រោះបងមិនអាចរស់ខ្វះរូបស្រស់មាសមេ
តើបានទេ សូមអង្វរ
នឹកអូនណាស់ ចង់ជួបមុខ
សូមកុំទុកឲ្យបេះដូងឈឺទាំងទ្វេរ
យប់ជ្រៅហើយម្ដេចមិនលើកទូរស័ព្ទបង
ឬនួនល្អងអូនអស់ចិត្តពីបងហើយ
សុំទោសផងដែលបងកុហកត្រើណត្រើយ
លើកទូរស័ព្ទឆ្លើយមួយម៉ាត់ផង
សូមសន្យាថានឹងឈប់ឆ្កួតលីលា
តើពូកយើងអាចត្រូវគ្នាវិញបានទេ
បងនឹងសុំបែកគេពីពេលនេះទៅ
តើយើងអាចត្រូវគ្នាវិញទេ
បងអង្វរ oh baby
សូមរូបអូនមេត្តាអភ័យកុំបន្ទោសអ្នកទីបី
អ្វីៗគ្រប់យ៉ាងគឺបងជាអ្នកសាងមក
កុំទៅរករឿងឈ្លោះប្រកែកឥតបានការ
ចាត់ទុកថាជាសុប៉ិនអាក្រក់ចុះ
បងសុំបែកគេរួចរាល់ហើយ
ហេតុម្ដេចត្រាណត្រើយអូននូវឡើយមិនចង់តប
ព្យាយាមសម្របសម្រួលអស់ពីចិត្តហើយ
តែម្ដេចឡើយគ្មានបានផល
នឹកអូនណាស់ ចង់ជួបមុខ
សូមកុំទុកឲ្យបេះដូងឈឺទាំងទ្វេរ
យប់ជ្រៅហើយម្ដេចមិនលើកទូរស័ព្ទបង
ឬនួនល្អងអូនអស់ចិត្តពីបងហើយ
សុំទោសផងដែលបងកុហកត្រើណត្រើយ
លើកទូរស័ព្ទឆ្លើយមួយម៉ាត់ផង
សូមសន្យាថានឹងឈប់ឆ្កួតលីលា
តើពូកយើងអាចត្រូវគ្នាវិញបានទេ
បងនឹងសុំបែកគេពីពេលនេះទៅ
តើយើងអាចត្រូវគ្នាវិញទេ
នឹកបងណាស់ ចង់ជួបមុខ
ម្ដេចក៏ទុកឲ្យអូនរស់នៅម្នាក់ឯង
ឈឺចាប់ខ្លាំងណាស់បានត្រឹមតែគេងយំ
មនុស្សដូចខ្ញុំសមទទួលវាខ្លាំងណាស់
ខ្វះមនុស្សណាស់មែនទេ
ទៅស្នេហ៍សង្សារគេ
ពេលនេះគេត្រូវគ្នាវិញហើយ
គេឈឺចាប់អូនក៏ចេះឈឺដូចគ្នា
ម្ដេចពំងារទុកអូនជាមនុស្សលេងសើច
សប្បាយណាស់មែនទេបានត្រូវគ្នានឹងគេ
ដឹងទេថាខ្ញុំឈឺប៉ុណ្ណា
ស្នេហ៍សង្សារគេ
Written by: Tena Khimphun
instagramSharePathic_arrow_out

Loading...