Huoy Meas'in En Sevilen Şarkıları
Krediler
Şarkı sözleri
បុប្ផាស្រស់រីកនៅក្នុងសួន នឹមនួនសប្បាយពេកក្រៃ
ផ្កាក្តាំងងា កុលាប ចំប៉ី ចោលក្លិនក្រអូបសព្វសាយ
កន្លង់ហើររហង់ចង់ក្រេបផ្កា ព្រោះគន្ធាឈ្ងុយឈ្ងប់ក្រៃ
ហើរឆ្វៀលឆ្វាត់ក្រេបយកក្លិនស្រី រួចប្រល័យតាមគង្គា
បុប្ផាស្រស់រីកនៅក្នុងសួន នឹមនួនសប្បាយពេកក្រៃ
ផ្កាក្តាំងងា កុលាប ចំប៉ី ចោលក្លិនក្រអូបសព្វសាយ
គង្គាហូរទៅនាំបុប្ផាទៅឆ្ងាយ ឆ្ងាយដាច់អាល័យ
ចោលកន្លែងធ្លាប់នៅរាល់ថ្ងៃ ស្ទើរក្ស័យក្នុងទឹកល្អក់ខ្វល់
បុប្ផាស្រស់រីកនៅក្នុងសួន នឹមនួនសប្បាយពេកក្រៃ
ផ្កាក្តាំងងា កុលាប ចំប៉ី ចោលក្លិនក្រអូបសព្វសាយ
ទឹកអឺយ! ហូរអ្នកទៅ ហូរអ្នកហូរទៅ កុំត្រឡប់មកវិញឡើយ
ព្រោះបុប្ផាអស់សម្រស់ហើយ គ្មានឡើយសោកស្តាយស្រណោះ
Written by: Huoy Meas, Khive Sokha