album cover
ខ្នងភ្នំអនុស្សាវរីយ៍
874
Worldwide
ខ្នងភ្នំអនុស្សាវរីយ៍ adlı parça albümünün bir parçası olarak Cambodian Vintage Music Archive tarafından 14 Ocak 2022 tarihinde yayınlandıឆ្លើយមកស្នេហា
album cover
Çıkış Tarihi14 Ocak 2022
FirmaCambodian Vintage Music Archive
Melodiklik
Akustiklik
Valence
Dans Edilebilirlik
Enerji
BPM184

Krediler

PERFORMING ARTISTS
Sinn Sisamouth
Sinn Sisamouth
Performer
COMPOSITION & LYRICS
Sinn Sisamouth
Sinn Sisamouth
Songwriter

Şarkı sözleri

ភ្លេចហើយឬម៉ុម ខ្នងភ្នំអនុស្សាវរីយ៍
ដែលយើងទាំងពីរ ធ្លាប់បានទៅលេង
រៀមបានបីបម ថ្នាក់ថ្នមឱ្យគេង
ក្បែរទឹកថ្លាឆ្វេង
អូនស្ដាប់ស័ព្ទភ្លេង ធម្មជាតិរវើយ
ទឹកជ្រោះហូរហួស ឆ្ពោះទៅមហា សាគរ
តែក្លិនកេសរ នៅតែកៀកកើយ
បក្សីហើរទៅតែនៅចម្លើយ
ឮសូរល្វើយល្វើយ
តើអូននេះហើយ ជាខ្នើយវាសនា
ខ្នងភ្នំ អនុស្សាវរីយ៍
លម្អង នភី រោយលើបុស្បា
រីករះរហង់ត្រចង់គាប់នេត្រា
ស្រស់ដូចស្នេហា រៀមនឹងថ្លើមថ្លៃ
នឹកឃើញទេម៉ុុម ខ្នងភ្នំអនុស្សាវរីយ៍
ឬឆោមឆវី នាងភ្លេចសម្តី
អូនបានសច្ចា ថាស្មោះលុះក្ស័យ
ទោះភ្នំរលាយ
តែចិត្តស្រីថ្លៃមិនរលាយឡើយ
ខ្នងភ្នំ អនុស្សាវរីយ៍
លម្អង នភី រោយលើបុស្បា
រីករះរហង់ ត្រចង់គាប់នេត្រា
ស្រស់ដូចស្នេហា រៀមនឹងថ្លើមថ្លៃ
នឹកឃើញទេម៉ុម ខ្នងភ្នំអនុស្សាវរីយ៍
ឬឆោមឆវី នាងភ្លេចសម្តី
អូនបានសច្ចា ថាស្មោះលុះក្ស័យ
ទោះភ្នំរលាយ
តែចិត្តស្រីថ្លៃមិនរលាយឡើយ
តែចិត្តស្រីថ្លៃមិនរលាយឡើយ
តែចិត្តស្រីថ្លៃមិនរលាយឡើយ
Written by: Sinn Sisamouth
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...