Pen Ran'in En Sevilen Şarkıları
Krediler
Şarkı sözleri
ហូ!
មើលនេះមើលនែ!ៗ ឃើញទេអាយ៉ងខ្ញុំ
មានទាំងកូនក្រមុំ
មានតូចមានធំ
ចាំខ្ញុំឱ្យវារាំកម្សាន្ត
ហនុមានឱ្យវាច្បាំងនឹងយក្ស
តាក់ទីងតាក់តាក់ ទីងតាក់ៗ
តាក់ទីងតាក់តាក់ ទីងតាក់ៗ
ឰយ៉ះ! យក្សចាញ់ហនុមានហើយ
អស់លោកអឺយ! ជួយទិញទៅ
ហូ!
មើលនែ៎! ព្រះរាម មើលនែ៎! ព្រះលក្ស្មណ៍
ប្រគល់ឱ្យយក្ស ពីនាងសេដា
អញ្ជើញទិញ
តាមត្រូវការ
ល្អអស្ចារ្យ
តុក្កតាអប្សរាកិន្នរ
ល្អៗអញ្ជើញតាមស្ម័គ្រ
តាក់ទីងតាក់តាក់ ទីងតាក់ៗ
តាក់ទីងតាក់តាក់ ទីងតាក់ៗ
សូមកុំភ្ញាក់ មើលយក្សនេះណា
រាងសង្ហាសមអឺយ! សម
ហូ!
អញ្ជើញជួយទិញៗ ជួយទិញអាយ៉ងខ្ញុំ
ទិញទៅណាលោកអ៊ំ
ទិញទៅលោកអ៊ំ
ខ្ញុំលក់ថោកៗទេណា មេត្តារើសតាមចិត្តស្ម័គ្រ
តាក់ទីងតាក់តាក់ ទីងតាក់ៗ
តាក់ទីងតាក់តាក់ ទីងតាក់ៗ
អស់លោកទុកប្រាក់នាំព្រួយ
មេត្តាជួយទិញអាយ៉ងខ្ញុំ
ហូ!
មើលនេះមើលនែ!ៗ ឃើញទេអាយ៉ងខ្ញុំ
មានទាំងកូនក្រមុំ
មានតូចមានធំ
ចាំខ្ញុំឱ្យវារាំកម្សាន្ត
ហនុមានឱ្យវាច្បាំងនឹងយក្ស
តាក់ទីងតាក់តាក់ ទីងតាក់ៗ
តាក់ទីងតាក់តាក់ ទីងតាក់ៗ
ឰយ៉ះ! យក្សចាញ់ហនុមាន្តហើយ
អស់លោកអឺយ! ជួយទិញទៅ
Written by: Various Artists