Şarkı sözleri

អេ! អឹងអើយ ផ្គរអើយពាក្យផ្គរ
បងអ្ហើយបង ឱ!ណាអើយពាក្យផ្គរ
សូរសម្លេងមកហើយ អូនឈរឱ!ចាំស្ដាប់អើយ
អើយឱ!ណាណាចាំស្ដាប់
អេ! អឹងអើយ ផ្គរពីអ្ហើយទិសបូព៌
បងអ្ហើយបង ឱ!ណាអ្ហើយទិសបូព៌
ណាប្រុសបងអើយ
សូរដូចឱ្យឆ្លើយប្រាប់អើយ
អេ! អឹងអើយ អូនឈរអ្ហើយចាំស្ដាប់
បងអ្ហើយបង ឱ!ណាអ្ហើយចាំស្ដាប់
អ្នកប្រុសបងអ្ហើយ
សារសព្ទឱ!សំដីអើយ
អឺងអើយ ឱសំដី អេអើយ
អេ! អឹងអើយ ផ្គរពីអ្ហើយអាគ្នេយ៍
បងអ្ហើយបង
ឱ!ណាហើយអាគ្នេយ៍
អូនមិនភ្លេចទេហ្អើយ
រូបបងឱ!នឹងស្រី អេអើយ
អេ! អឹងអើយ ព្រោះផ្គរអ្ហើយបានស្បថ
បងអ្ហើយបង ឱ!ណាអើ្ហយបានស្បថ
ណាប្រុសបងអ្ហើយ ថាអត់ចោលស្រីអើយ
អើយឱ!ណាណា ចោលស្រីអើយ
អេ! អឹងអើយ បងកុំមានថ្មី
បងអ្ហើយបង
ឱ!ណាហើយមានថ្មីអើយ
ឱ!ណាបំភ្លេចអើយ បំភ្លេចអូនឡើយ
អេ! អឹងអើយ ប្រាថ្នាអ្ហើយរួមខ្នើយ
បងអើ្ហយបង ឱ!ណារួមខ្នើយ
ឱ!សង្សារអើយ
បំភ្លេចម្ដេចបានអើយ
អើយឱ!ណាណា ម្ដេចបាន
Written by: Keo Em
instagramSharePathic_arrow_out