album cover
Elevator
album cover
Elevator adlı parça {albumName} albümünün bir parçası olarak Baramey Production / EMPIRE tarafından 1 Temmuz 2022 tarihinde yayınlandıSKULL 2 (SEASON 1)
BPM113
Melodiklik
Akustiklik
Valence
Dans Edilebilirlik
Enerji

Şarkı sözleri

ជណ្ដើរយន្តគេជិះច្រើន ខ្ញុំក៏ឡើងជណ្ដើរជើង
ច្រើនឆ្នាំដែរ ល្មមគេស្គាល់យើង
គ្រាន់បើដែរ មានទ្រូងមិនចេះពើង
សេដាចេញផ្លែ លើកំអែលភ្នំភ្លើង
ថោកអីនឹងដៃ ថ្លៃអីនឹងមាត់
ប្រឹងរកកម្រៃ ខ្ជិលចូលនិវត្ត
ខួរដូចម៉ាសុីន ខ្ញុំកិនទប់មិនជាប់
ឈ្ងុយដូចដូងដុត រសជាតិផ្អែម ដូចជាស្ករគ្រាប់
ឱកាសមិនមានច្រើន ចាប់មិនឲ្យរបូត
ជីវិតរបស់ខ្ញុំ ខ្ញុំជាអ្នកកាច់ចង្កូត
បួងលឺសូរ skrrr ចង់ដាច់ចង្កូត
ពេលដែលលឺ ត្រឺត money ពេញកាបូប (money)
មិនអាក្រក់ មិនសង្ហារ ម៉ាល្មម
ក្ដក់បានលលក call me ចៅសំគម
Flow ដូចទឹករលក ឡើងចុះដូចហាងឆេង
ចំហាយដូចឡនំបុ័ង ដូចខែប្រាំងឆេងម៉េង
Don't do drug I am drug
ស្ដាប់បទ វណ្ណដា ដូចគេបោចសក់កន្ដ្រាក់
ដូចគេបោះត្រា ដូចគេបេះយកមកដាក់
កូនខ្មែរជំនាន់ក្រោយ ហៅខ្ញុំថា សាយកាក់
ជណ្ដើរយន្តគេជិះច្រើន ខ្ញុំក៏ឡើងជណ្ដើរជើង
ច្រើនឆ្នាំដែរ ល្មមគេស្គាល់យើង
គ្រាន់បើដែរ មានទ្រូងមិនចេះពើង
សេដាចេញផ្លែ លើកំអែលភ្នំភ្លើង
ថោកអីនឹងដៃ ថ្លៃអីនឹងមាត់ប្រឹងរកកម្រៃ ខ្ជិលចូលនិវត្ត
ខួរដូចម៉ាសុីន ខ្ញុំកិនទប់មិនជាប់
ឈ្ងុយដូចដូងដុត ដូចជាផ្អែម ដូចជាស្ករគ្រាប់
You can't walk in my shoes
I'm the king in the zoo
Not you, it's me (Yessir)
Up in this [_____] ដូចសម្លេងមច្ជុរាជ ថ្ងៃរះពេលល្ងាច is me (ម៉េចដែរ?)
ភ្លឺដូចថ្ងៃរះ flow សូរដូចរន្ទះ ផ្គរលាន់ចង់រយះ ជះគ្រប់កាឡាក់សុី
មានក្រឡាដូចម្រះ មានឧស្ម័នដូចជាហ្គាស់
មានដៃ ដៃសំពះ តែមិនសំពះ ក្មេងអាញី
Listen ឆៅតែឆ្អិន ដេញ flow ដូចគេលេងពិន
Imma show you how ដូចម្សៅយកទៅកិន
រៀនមានជំនាញ មានចំណេះ ខ្ញុំមិនធ្វើដូចពួកអាផេះ
ពេលនិយាយចាំតែមើលសិន គិតសិន ឈប់សិន
ខ្ញុំសុំមិននិយាយជាមួយអ្នកសិន
ខ្ញុំនិយាយមែន អ្នកនិយាយមិន
អ្នកគាំទ្រខ្ញុំច្រើន ដូចហែរកឋិន
ពួកអាអ្នកស្អប់ខ្ញុំគប់បាយចូលមាត់បាយបិណ្ឌ
ជណ្ដើរយន្តគេជិះច្រើន ខ្ញុំក៏ឡើងជណ្ដើរជើង
ច្រើនឆ្នាំដែរ ល្មមគេស្គាល់យើង
គ្រាន់បើដែរ មានទ្រូងមិនចេះពើង
សេដាចេញផ្លែ លើកំអែលភ្នំភ្លើង
ថោកអីនឹងដៃ ថ្លៃអីនឹងមាត់
ប្រឹងរកកម្រៃ ខ្ជិលចូលនិវត្ត
ខួរដូចម៉ាសុីន ហើយខ្ញុំកិនទប់មិនជាប់
ឈ្ងុយដូចដូងដុត ដូចជាផ្អែម ដូចជាស្ករគ្រាប់
Written by: VannDa
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...