精选于

制作

歌词

ផ្ទះតូច ម៉ែគាត់ថាខ្មាសគេ
បើអ្នកក្រ នោះម៉ែគាត់មិនថា
តែរូបបង ជាអ្នកប្រុសស្រុកផ្សារ
បើចង់រៀបការ ទាល់តែធ្វើឱ្យខ្ពស់មុខ
ព្រោះហេតុ ស្រឡាញ់កូនប្រសារ
មិនចង់ការ ហើយឱ្យកូនកើតទុក្ខ
រៀបការហើយកុំឱ្យខ្មាសអ្នកស្រុក
ឱ្យបានខ្ពស់មុខ ដេកស្រណុកចិន្ដា
ម៉ែបង្គាប់ត្រូវ ហ្នឹងជាទ្រព្យ របស់យើងទាំងពីរ
មិនមែនញាំញី គិតធ្វើបាប ដល់កូនប្រសារ
បងអើយបង មកឆាប់រ៉ា
មករៀបការ រៀបការឱ្យឆាប់ទៅ
ឱ្យទាន់អាយុដប់ប្រាំបី
ម្ភៃប្រាំគឺក្រមុំចាស់ព្រៅ
ការមិនបានប៉ុន្មានសក់វាស្កូវ
មុខជាអស់ផ្លូវ ចែចូវរឿងយើងលែងបាន
ផ្ទះតូច ម៉ែគាត់ថាខ្មាសគេ
បើអ្នកក្រ នោះម៉ែគាត់មិនថា
តែរូបបង ជាអ្នកប្រុសស្រុកផ្សារ
បើចង់រៀបការ ទាល់តែធ្វើឱ្យខ្ពស់មុខ
ព្រោះហេតុ ស្រឡាញ់កូនប្រសារ
មិនចង់ការហើយឱ្យកូនកើតទុក្ខ
រៀបការហើយកុំឱ្យខ្មាសអ្នកស្រុក
ឱ្យបានខ្ពស់មុខ ដេកស្រណុកចិន្ដា
ម៉ែបង្គាប់ ត្រូវហ្នឹងជាទ្រព្យ របស់យើងទាំងពីរ
មិនមែនញាំញី គិតធ្វើបាប ដល់កូនប្រសារ
បងអើយបង មកឆាប់រ៉ា
មករៀបការ រៀបការឱ្យឆាប់ទៅ
ឱ្យទាន់អាយុដប់ប្រាំបី
ម្ភៃប្រាំគឺក្រមុំចាស់ព្រៅ
ការមិនបានប៉ុន្មានសក់វាស្កូវ
មុខជាអស់ផ្លូវចែចូវរឿងយើងលែងបាន
Written by: កែវ ឯម
instagramSharePathic_arrow_out