精选于

制作

出演艺人
Ros Sereysothea
Ros Sereysothea
表演者
作曲和作词
ពៅ សុីផូ
词曲作者

歌词

រស់នៅសព្វថ្ងៃ តាមតែវាសនា
អ្វីដែលប្រាថ្នា ក៏ឈោងមិនដល់
ជីវិតដូចឥតរស្មី ពោរពេញកង្វល់
នេះហើយគឺផលស្នេហាខកខាន
រស់នៅសព្វថ្ងៃ អស់ក្តីសង្ឃឹម
ដូចមេឃរលឹម ទុក្ខព្រួយគ្មានស្រាន្ត
អារម្មណ៍វិលវល់ ព្រោះស្នេហ៍ ស្ទើរទ្រំាមិនបាន
បើសិនក្ស័យប្រាណ ទើបផុតកម្មពៀរ
ដួងចិត្ត សៅហ្មង ព្រោះចំណងស្នេហ៍
នៅរង់ចាំតែវាសនា
រាប់ថ្ងៃរាប់ខែរាប់ឆ្នាំ ចិត្តនៅសច្ចា
តស៊ូរបូជា ដួងចិត្តជូនបង
ជើងមេឃវែងឆ្ងាយ ឆ្ងាយដាច់អាល័យ
ស្នេហ៍អស់និស្ស័យ រុះរោយលំអង
រស្មីជីវិតអូនថយ ថយបន្តិចម្តង
គ្មានអ្វីអាចស្រង់ ឱ្យផុតវេរា
ដួងចិត្ត សៅហ្មង ព្រោះចំណងស្នេហ៍
នៅរង់ចាំតែវាសនា
រាប់ថ្ងៃរាប់ខែរាប់ឆ្នាំ ចិត្តនៅសច្ចា
តស៊ូរបូជា ដួងចិត្តជូនបង
ជើងមេឃវែងឆ្ងាយ ឆ្ងាយដាច់អាល័យ
ស្នេហ៍អស់និស្ស័យ រុះរោយលំអង
រស្មីជីវិតអូនស្រង់ ថយបន្តិចម្តង
គ្មានអ្វីអាចស្រង់ ឱ្យផុតវេរា
Written by: ពៅ សុីផូ
instagramSharePathic_arrow_out