制作
出演艺人
Sinn Sisamouth
表演者
作曲和作词
ពៅ សុីផូ
词曲作者
歌词
រៀមសូមជួបស្រី ត្រឹមតែជាតិហ្នឹង
ហេីយកុំរំពឹង ថាបានជួបគ្នា ជាថ្មី
ក្ដីស្នេហ៍ជូរចត់ ឥតមានរស្មី
លេបថ្មលេបគ្រួស រស់ដូចអវចីយ៍
ទ្រាំលុះថ្ងៃដែលក្ស័យសង្ខារ
ជាតិនេះជួបស្រី ជាតិក្រេាយបង្អស់
ឥតស្ដាយស្រណោះ ពេលយើងលាបែក ពីគ្នា
ពេលយើងរួមរស់ រស់ក្នុងកម្មពៀរ
ស្គាល់ទុក្ខស្គាល់សេាក ទឹកភ្នែកគ្រប់គ្រា
ស៊ូរកំព្រា ជាជាងមានគូ
សង្ឃឹមថាបានឃើញពន្លឺស្នេហ៍
ខំថ្នាក់ ខំថ្នម ខំថែ
រក្សាស្នេហ៍ ដែលរៀមតស៊ូ
ស្រាប់តែប្រែជា ស្នេហ៍ល្វីងចត់ជូរ
នេះហើយមេរៀនគ្មានគ្រូ
ស្នេហ៍គំរូដល់ជន អភ័ព្វ
បើស្លាប់ល្អជាង ទ្រាំរស់ក្នុងទុក្ខ
ឆាប់ដល់ជាតិមុខ ប្រាថ្នាជួបស្នេហ៍ ដែលគាប់
រស់ដេាយត្រដរ ទាល់ក្រគ្មានទ្រព្យ
ជាជាងរស់នៅ ជាជនអភ័ព្វ
ជាទ្រនាប់នៃស្នេហ៍ឫស្យា
Written by: ពៅ សុីផូ