音乐视频

精选于

制作

歌词

ព្រួយអើយសែនព្រួយ
ខ្លួនមួយព្រួយ គ្មានពេលរសាយ
ព្រួយព្រោះចិត្តស្នេហ៍ មិនអាចនិយាយ
ជាតិនេះហួសហើយព្រះអើយ ចិត្តស្នេហ៍មិនបាន
ផ្កាយអើយ ផ្កាយដួងចិត្ត
ខ្ញុំស្នេហ៍ស្និទ្ធ តែដួងចិត្តមិនហ៊ាន
លួចស្រឡាញ់ផ្កាយ ខ្វល់ខ្វាយពេញប្រាណ
ឈោងចាប់មិនបាន ប្រាណអើយហ្មងសៅ
មេឃអើយ! ជួយផង!
ស្រាយចំណងដែលចងនៅ
ជួយផងជួយតម្រង់ផ្លូវ
តើតម្រូវ ឱ្យនៅរស់របៀបណា
បើស្នេហ៍ប្រៀបបាន នឹងផ្សែង
ហួតហែង មិនដូចរដូវវស្សា
សន្សើមក៏ឃ្លាត ខានបៀតបុប្ផា
ខែណាឆ្នាំណា ផ្កានឹងរីកស្រស់បាន
មេឃអើយ! ជួយផង!
ស្រាយចំណងដែលចងនៅ
ជួយផងជួយតម្រង់ផ្លូវ
តើតម្រូវ ឱ្យនៅរស់របៀបណា
បើស្នេហ៍ប្រៀបបាន នឹងផ្សែង
ហួតហែង មិនដូចរដូវវស្សា
សន្សើមក៏ឃ្លាត ខានបៀតបុប្ផា
ខែណាឆ្នាំណា ផ្កានឹងរីកស្រស់បាន
Written by: Musique Etrangere, Sinn Sisamouth
instagramSharePathic_arrow_out