制作
出演艺人
So Savoeun
领唱
作曲和作词
Keo Em
作曲家
制作和工程
Rotanak Oum
制作人
歌词
ឱ! អនិច្ចារ
ខ្លងខែកប្រហារ
ដួងចិត្ត ខ្ញុំហើយ
ខ្លងខែក រងំអូនយំសោកា
សន្សើមនេត្រា ស្រក់ចុះឥតស្រាន្ត
បងឡើងប្រដាល់ ពុំខ្លាចក្ស័យប្រាណ
ខ្លងខែករុញច្រាន ឱ្យយើងឃ្លាតឃ្លា
គេហ៊ោគេសើច គេសប្បាយ
ទ្រូងអូនស្ទើរធ្លាយ ពើតខ្លោចផ្សា
ដង្ហើមមិនដល់ សឹងក្ស័យសង្ខារ
បន់ស្រន់ទេវតា ឱ្យបងមានជ័យ
មានតែ ទឹកភ្នែក
សម្រាប់ជូនបង
ជូនជាចំណងចងជានិស្ស័យ
លើវេទិការ បើរៀមបងក្ស័យ
អូនក៏ស៊ូក្ស័យ ជាមួយថ្លៃហើយ
បងឈ្នះ ហើយអូន នៅតែទឹកភ្នែក
ក្រែងលោថ្ងៃស្អែក បងបរាជ័យ
មានតែទឹកភ្នែក ជូនបងរាល់ថ្ងៃ
ទឹកភ្នែកចងដៃ លុះថ្ងៃសូន្យអើយ
មានតែ ទឹកភ្នែក សម្រាប់ជូនបង
ជូនជាចំណង ចងជានិស្ស័យ
លើវេទិការ បើរៀមបងក្ស័យ
អូនក៏ស៊ូក្ស័យ ជាមួយថ្លៃហើយ
បងឈ្នះ ហើយអូន នៅតែទឹកភ្នែក
ក្រែងលោថ្ងៃស្អែក បងបរាជ័យ
មានតែទឹកភ្នែកជូនបងរាល់ថ្ងៃ
ទឹកភ្នែកចងដៃ លុះថ្ងៃសូន្យអើយ
Written by: Keo Em

