album cover
ទឹកភ្នែកលើអក្ខរា
41
世界音乐
ទឹកភ្នែកលើអក្ខរា 由 Cambodian Vintage Music Archive 于 2021年9月5日 发行,作为专辑“ ”的一部分。ចម្រៀងដកស្រង់ចេញពីខ្សែភាពយន្ត
album cover
发行日期2021年9月5日
唱片公司Cambodian Vintage Music Archive
旋律性
不插电
Valence
舞蹈性
能量
BPM59

制作

出演艺人
Sinn Sisamouth
Sinn Sisamouth
表演者
作曲和作词
Sinn Sisamouth
Sinn Sisamouth
词曲作者

歌词

ទឹកភ្នែកដែលហូរស្រក់មកឯងឯង
បញ្ជាក់ប្រាប់រឿងជាក់ស្តែង
រឿងចំបែង ព្រោះស្នេហ៍ឃ្លាតឆ្ងាយ
ទទួលអក្ខរា ទុក្ខារៀមរ៉ារសាយ
ដូចដោះឃ្នាបខ្នោះពីកាយ
សប្បាយសើចទាំងទឹកភ្នែក
មើលហើយមើលទៀតមិនឆ្អែតមិនឆ្អន់
រៀមអានអក្ខរាតូចតន់
រៀមបែរបន់ ដោយនឹកអូនពេក
បន់ឱ្យ ព្រះជួយ
ឱ្យអូនវិលមកថ្ងៃស្អែក
អក្ខរាដាមដោយទឹកភ្នែក
ស្ទើរបែកទ្រូងហើយព្រលឹង
អានហើយចាំទាំងអស់
បណ្តាំស្រីស្រស់
ផ្តាំជាដំណឹង
បងនឹងធ្វើតាម
កុំថាបម្រាមប៉ុណ្ណឹង
ទោះធំមិនអាចថ្លឹង
ក៏បងសុខចិត្តតាមដែរ
ពាក្រដែលអូនថាអូននឹកបងណាស់
បងគូសចំណាំយ៉ាងច្បាស់
ច្រៀងប្រកាស ប្រាប់មកម្ចាស់ស្នេហ៍
បងចាំលុះក្ស័យ
ជាតិក្រោយក៏មិនភ្លេចទេ
សូមឱ្យបានថ្នមបំពេ
រួមស្នេហ៍ គ្រប់ជាតិទៅអឺយ!
អានហើយចាំទាំងអស់
បណ្តាំ ស្រីស្រស់
ផ្តាំជា ដំណឹង
បងនឹង ធ្វើតាម
កុំថា បម្រាមប៉ុណ្ណឹង
ទោះធំ មិនអាចថ្លឹង
ក៏បង សុខចិត្ត តាមដែរ
ពាក្រដែលអូនថាអូននឹកបងណាស់
បងគូសចំណាំយ៉ាងច្បាស់
ច្រៀងប្រកាស ប្រាប់មកម្ចាស់ស្នេហ៍
បងចាំលុះក្ស័យ
ជាតិក្រោយក៏មិនភ្លេចទេ
សូមឱ្យបានថ្នមបំពេ
រួមស្នេហ៍ គ្រប់ជាតិទៅអឺយ!
Written by: Sinn Sisamouth
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...