歌词

ស្រស់អើយសែនស្រស់! រូបរាងសម្ផស្ស
ស្រស់គ្មានចន្លោះ ស្រស់លើសនារីក្នុងលោក
ស្រីតូចច្រឡឹង មុខហ្នឹងរាងហ្នឹង
សឹងគ្មានគគោក បងរក បងរកមិនបាន
បើបានមកបង បងថ្នមបមបីរាល់ថ្ងៃមិនខាន
មិនឱ្យទាស់ចិត្ត កៀកកិតជិតប្រាណកម្សាន្តស្នេហា
សូមស្លាប់នឹងថ្លៃ មិនប្រែដោះដៃ
ថ្លៃកុំសង្កា ណាស្នេហ៍ណាស្នេហាបង
សូមស្លាប់នឹងថ្លៃ មិនប្រែដោះដៃ
ថ្លៃកុំសង្កា ណាស្នេហ៍ណាស្នេហាបង
បើអូនមិនជឿ បងហ៊ានស្បថជូន
ចំពោះនួនល្អង បងស្មោះ បងស្មោះលុះក្ស័យ
Written by: វ៉ោយហូរ និង សុីនសុីសាមុត
instagramSharePathic_arrow_out