Meas Hok Seng 的热门歌曲
制作
出演艺人
Meas Hok Seng
表演者
作曲和作词
Peou Sipho
作曲
制作和工程
The Cambodian Vintage Music Archive Inc
制作人
歌词
ងរអ្វី ងរម្ល៉េះ ងររាល់ថ្ងៃ
ធ្វើឬក មិនស្ដី ឈរបែរខ្នង
មុខមួ ក្រញូវ មិនសាសង
ម្ដេចខឹង ខ្លាំងម្ល៉េះ ណានួនល្អង
ស្រាប់តែ ប្រែខ្នង មិនចេញស្ដី
គ្រាន់តែ ដ្រុលម៉ោង បន្តិចសោះ
ម្ដេចក៏ យល់ខុស ថាមានថ្មី
ចិត្តបង ស្មោះពិត លើរូបស្រី
ក្ដិចខ្ញាំ ខាំមក ណាចរណៃ
ឱ្យតែ ចិត្តស្រី ឈប់ងរទៅ
បើ នៅតែងរ ដូច្នេះ ហុឺ!
ទ្រូងបង នឹងប្រេះ ហើយពៅ
ឈប់ខឹង ឈប់ងរ ឈប់មួម៉ៅ
គិតអ្វី មិនលេច ទ្រូងហ្មងសៅ
ចិត្តបង ដំបៅ ទៅហើយ
ងាកមក ណាពៅ បងថ្នាក់ថ្នម
សូមស្រី នាងព្រម មកឆ្លងឆ្លើយ
រៀមសូម សារភាព ថាខុសហើយ
លែងងរ ទៀតទៅ ណាពៅអើយ
ឱ្យរៀម បានស្បើយ ក្នុងឱរា
ងរអ្វី ងរម្ល៉េះ ងររាល់ថ្ងៃ
ធ្វើឬក មិនស្ដី ឈរបែរខ្នង
មុខមួ ក្រញូវ មិនសាសង
ម្ដេចខឹង ខ្លាំងម្ល៉េះ ណានួនល្អង
ស្រាប់តែ ប្រែខ្នង មិនចេញស្ដី
គ្រាន់តែ ដ្រុលម៉ោង បន្តិចសោះ
ម្ដេចក៏ យល់ខុស ថាមានថ្មី
ចិត្តបង ស្មោះពិត លើរូបស្រី
ក្ដិចខ្ញាំ ខាំមក ណាចរណៃ
ឱ្យតែ ចិត្តស្រី ឈប់ងរទៅ
បើ នៅតែងរ ដូច្នេះ ហុឺ!
ទ្រូងបង នឹងប្រេះ ហើយពៅ
ឈប់ខឹង ឈប់ងរ ឈប់មួម៉ៅ
គិតអ្វី មិនលេច ទ្រូងហ្មងសៅ
ចិត្តបង ដំបៅ ទៅហើយ
ងាកមក ណាពៅ បងថ្នាក់ថ្នម
សូមស្រី នាងព្រម មកឆ្លងឆ្លើយ
រៀមសូម សារភាព ថាខុសហើយ
លែងងរ ទៀតទៅ ណាពៅអើយ
ឱ្យរៀម បានស្បើយ ក្នុងឱរា
Written by: Peou Sipho