精选于

制作

出演艺人
Huoy Meas
Huoy Meas
表演者
作曲和作词
Huoy Meas
Huoy Meas
词曲作者
Voy Ho
Voy Ho
作词
制作和工程
CVMA
CVMA
制作人

歌词

ឱ! ជីវិត ជីវិតល្វីងជូរចត់ណាស់
នារីណាខ្លះដូចរូបខ្ញុំ?
ស្នេហ៍ទីមួយ ប៉ះលើព្រាននារី
ស្នេហ៍ទីពីរ ប៉ះលើប្រុសចិត្តសែនអប្រិយ
ស្នេហ៍ទីបី ប៉ះលើប្រុសបោកយកទៅលក់
កម្មអាក្រក់ ខ្ញុំស្អប់ណាស់
តែទីបំផុតជីវិត ក្លាយជាបិសាចរាត្រី ជៀសមិនរួច
ពុទ្ធោ! មានអ្វី រំដោះជីវិតបាន?
មានតែសាងផ្នួសលាងបាបទេ ស្មារលាពីស្នេហ៍
ស្នេហ៍នរកអវាចីឫស្យា សាងសីលកុសលធម៌អាថ៌
ស្ម័គ្របម្រើព្រះពុទ្ធសាសនា ជាជាងសាវាបម្រើកាមគុណ
មួយជីវិតនេះត្រូវចែកជាពីរ មួយក្រេមម្សៅ ផ្កាភ្ញី
ពីរគឺធូបទៀន ផ្សែងធម៌ ជីវិតទីមួយមិនល្អ
ខ្ញុំឃើញតែស្លៀកសពាក់ស តាំងចិត្តសាងធម៌សងគុណអ្នកម្ដាយ
ឱ! សរសៃសក់ខ្មៅអឺយ! ខ្ញុំលាហើយ ឱ្យផុតអឺ! កម្មពៀរ
សរសៃសក់ ខ្ញុំកប់មុខវិហារ លែងឮហើយស្នេហា
ទាំងទឹកនេត្រា ក៏លែងស្គាល់
ជីវិតដូនជីជាទីកក់ក្ដៅ ចិត្តខ្ញុំអស់អឺ! ដំបៅ
ដើរតាមផ្លូវ និស្ស័យធម៌អាថ៌
ខ្ញុំបួសលុះអស់សង្ខារ បើកើតទៀតជាតិថ្មីកាលណា
សច្ចាថាបួស ជាថ្មីទៀតអឺយ!
Written by: Huoy Meas, Voy Ho, វ៉ោយ ហូរ
instagramSharePathic_arrow_out