精选于

制作

歌词

ចន្ទរះផ្លាស់វេន បាត់តែរូបបង
ស្អែកច្រើនកន្លង អូនចាំមិនភ្លេច
ពាក្យដែល បងផ្តាំ អូនចាំជានិច្ជ
ថាផ្ការាំងរីក ប្រុសស្នេហ៍វិលវៃ
បាត់បងឈឹងសូន្យ អូនព្រួយម្លេះទេ
ចាំផ្លូវប្រុសស្នេហ៍ ចិន្តាអាល័យ
អូនរែង រលឹក ឱរារីងរៃ
រស់នៅសព្វថ្ងៃ ដូចចកខែប្រាំង
ផ្គរលាន់ឯត្បូង ឮសូរគ្រឹមគ្រឹម
ផុតក្តីសង្ឃឹម ឱរាស្គមស្គាំង
ព្រួយមួយនឹកបង ពេលជាប់ឃុំឃាំង
ពុកអូនប្រឆាំង ឱ្យអូនមានប្តី
ព្រះច័ន្ទកុំចរ ដីឈប់វិលទៅ
អូនស៊ូនៅព្រៅ បើអត់ប្រុសថ្លៃ
សូមបង វិលវិញ វិលមកជាថ្មី
រួមរស់មេត្រី ជាគូគាប់អើយ
Written by: អ៊ុច ថុង
instagramSharePathic_arrow_out