歌词
អើយណា មេឃស្រឡះ
ថ្ងៃទើបនឹងរះ ទឹកស្រះចាំងរស្មី
ចំប៉ាអើយនិងចំប៉ី រំចង់រីកថ្មីពេញគង្គា
រំដួលក្តាំងងារ ដណ្តើមគ្នារីក
ទាំងផ្ការំចេក ក៏ផ្អើលរីកដែរ
គួរឱ្យតាមថែ ក្លែបក្លិនផ្កា
ណយ ណយ ណយ ណយ ណយ ណយ
អើយណា ក្បង់ទឹកលេង
ទឹកស្រះថ្លាឈ្វេង យោលយង់ដល់បាតដី
ក្នុងទឹកអើយ ឱមានត្រី
ក្រោមមេឃមានដី ដីមានមនុស្ស
មានស្រីមានប្រុស ជាគូនឹងគ្នា
យប់មានចន្ទ្រា ថ្ងៃមានសុរិយា
បើខ្វះមួយណា ក៏មិនបាន
ណយ ណយ ណយ ណយ ណយ ណយ
អើយណា ក្បង់ទឹកលេង
ទឹកស្រះថ្លាឈ្វេង យោលយង់ដល់បាតដី
ក្នុងទឹកអើយ ឱមានត្រី
ក្រោមមេឃ មានដី ដីមានមនុស្ស
មានស្រី មានប្រុស ជាគូនឹងគ្នា
យប់មានចន្ទ្រា ថ្ងៃមានសុរិយា
បើខ្វះមួយណា ក៏មិនបាន
ណយ ណយ ណយ ណយ ណយ ណយ
Written by: Voy Ho