精选于

制作

出演艺人
Sinn Sisamouth
Sinn Sisamouth
表演者
作曲和作词
Sinn Sisamouth
Sinn Sisamouth
作曲
Nhem Phon
Nhem Phon
作词
制作和工程
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
制作人

歌词

បើអូនបានបង អូនអ្ហើយកុំភ័យ
បងជាកវី ចេះថ្នមបំពេរ
ទៅណាមកណា ក៏មិនខ្មាសគេ
អូនប៉ុណ្ណឹងដែរ មានអីត្រូវព្រួយ
នៅជាមួយបង នួនល្អងកុំគិត
ចិត្តបងស្មោះពិត ស្នេហ៍តែអូនមួយ
ជួបគ្នា ថ្មីៗ រឿងអីត្រូវព្រួយ
មានញាតិគេជួយ ការពាររាល់ថ្ងៃ
ដើរលេងសប្បាយ ចាយវាយតាមចិត្ត
អូនអ្ហើយកុំគិត ណាឆោមពិសី
អូនជាបុប្ផា រីកនៅក្នុងដៃ
បងជាកវី ដក់ផ្ទាប់ឱរ៉ា
បងស្រលាញ់អូន ដូចក្បូននឹងទឹក
រាល់ពេលល្ងាចព្រឹក នឹកឈ្មោះបុប្ផា
បងយកឈ្មោះអូន លាក់ក្នុងចិន្តា
ព្រោះខ្លាចបុប្ផា មានគេបេះបាន
ដើរលេងសប្បាយ ចាយវាយតាមចិត្ត
អូនអ្ហើយកុំគិត ណាឆោមពិសី
អូនជាបុប្ផា រីកនៅក្នុងដៃ
បងជាកវី ដក់ជាប់ឱរ៉ា
បងស្រលាញ់អូន ដូចក្បូននឹងទឹក
រាល់ពេលល្ងាចព្រឹក នឹកឈ្មោះបុប្ផា
បងយកឈ្មោះអូន លាក់ក្នុងចិន្តា
ព្រោះខ្លាចបុប្ផា មានគេបេះបាន
Written by: Nhem Phon, Sinn Sisamouth
instagramSharePathic_arrow_out